×

ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

ហុងកុង៖ Chun Wong ធ្លាប់សាងស្នាដៃក្នុងភាពយន្តសម័យ និង បុរាណជាច្រើនក្រោមដំបូលផលិតកម្ម TVB ដែលរយៈពេលក្នុងការប្រលូកក្នុងសិល្បៈនេះបានធ្វើឱ្យអតីតតារាសម្តែងជើងចាស់រូបនេះទទួលបានសមិទ្ធផលហូហែរផងដែរ។ យ៉ាងណាមិញ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពរបស់ Chun Wong មិនសូវអំណោយផលប៉ុន្មានឡើយដែលបញ្ហាចម្បងគឺសសៃឈាមរបស់លោកដំណើរការខុសប្រក្រតី ជាហេតុធ្វើឱ្យជើងរបស់លោកហើមមិនអាចដើរបាន។

ក្នុងវ័យ ៧៦ឆ្នាំ Chun Wong បានទៅរស់នៅមណ្ឌលចាស់ជរាក្នុងស្ថានភាពអង្គុយលើរទេះរុញដោយសភាពជើងនៅហើមខ្លាំងរហូតត្រូវស្លៀកខោទឹកនោមជាប្រចាំដោយសារ និងសូម្បីងូតទឹកក៏លោកត្រូវការជំនួយពីបុគ្គលិកក្នុងមណ្ឌលចាស់ជរាដែរ។ Chun Wong បានឱ្យដឹងថា ដំបូងៗលោកមិនទម្លាប់ក្នុងការរស់នៅក្នុងមណ្ឌលចាស់ជរាឡើយ រហូតធ្វើឱ្យលោកមិនញ៉ាំបាយ និងស្រកអស់ ២៧គីឡូក្រាម។

ទោះជាយ៉ាងណា ពេលនេះលោកអាចសម្របខ្លួនក្នុងការរស់នៅបានហើយ មិនត្រឹមតែប៉ុណ្ណោះលោកយល់ថាជីវិតពេលនេះគឺមានភាពប្រសើរច្រើន ហើយអ្វីដែលសំខាន់លោកទទួលបានការឧបត្ថម្ភពីជំនួយសង្គមរៀងរាល់ខែ ១១ពាន់ដុល្លារហុងកុង និងពីរដ្ឋាភិបាល ៤០០០ដុល្លារហុងកុងដែលមិនធ្វើឱ្យលោកបារម្ភពីរឿងធ្វើការឡើយ។

បើទោះជាទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែក៏ពិតមែន ប៉ុន្តែទឹកចិត្តស្រលាញ់សិល្បៈបានធ្វើឱ្យ Chun Wong បញ្ជាក់ថា ប្រសិនផលិតកម្មមិនប្រកាន់ថាលោកត្រូវសម្តែងអង្គុយលើរទេះរុញ និងអាចដើរបានតែ ២-៣ជំហានទេលោកនៅតែពេញចិត្តក្នុងការសម្តែង និងមិនខ្លាចមហាជនមើលឃើញពីស្ថានភាពពិតរបស់លោកឡើយ អ្វីដែលធ្វើឱ្យរំជួលចិត្តនោះគឺ Chun Wong បាននិយាយមួយម៉ាត់យ៉ាងខ្លីថា “សង្ឃឹមថាគ្រប់គ្នាមិនភ្លេចលោក”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង