×

ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia

នៅក្នុងការប្រកួតប្រជែងនៅខាងក្រៅផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ កាលពីចុងសប្ដាហ៍កន្លងទៅ បេក្ខជនដែលមានចំនួន ២ក្រុម បានទទួលបានការណែនាំដ៏មានតម្លៃពីអ្នកជំនាញផ្នែកចម្អិនម្ហូបពីររូបគឺ Chef Bruno និង Chef ប៊ុនឡុង មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

ភ្ញៀវពិសេសទាំងពីរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការណែនាំក្រុមក្រហម និងក្រុមខៀវ ដើម្បីធ្វើការចម្អិនអាហារចម្បង និងបង្អែម សម្រាប់បុគ្គលិកចំនួន ៤៩ នាក់នៃក្រុមហ៊ុន Khmer Beverages ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣នេះ។

តំណាងឱ្យស្ថាប័នបណ្តុះបណ្តាលផ្នែកធ្វើម្ហូបឈានមុខគេនៅកម្ពុជា Chef Bruno និង Chef ប៊ុនឡុង បានមកជាមួយនឹងបេសកកម្មរបស់វិទ្យាស្ថាន ក្នុងការផ្តល់នូវឧត្តមភាព វិជ្ជាជីវៈ និងការអនុវត្តដ៏ទំនើប។ ការបង្ហាត់បង្រៀនរបស់ពួកគាត់ មានសារសំខាន់ចំពោះការចម្អិនរបស់ក្រុមទាំងពីរ ដោយផ្តល់ដំបូន្មានលើបច្ចេកទេស និងការរៀបចំចាន។

ការណែនាំប្រកបដោយវិជ្ជាជីវៈនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រកួតរបស់ក្រុមទាំងពីរដែលទទួលបានបទពិសោធន៍ដ៏មានតម្លៃរបស់ភ្ញៀវពិសេសទាំងពីរ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង