×

ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា

ភ្នំពេញ៖ Ruby Lin ដែលបានសម្តែងជាតួអង្គ ព្រះនាងចៀវៃ ត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីរូបសម្រស់ក្មេងជាងវ័យរបស់នាងដែលទោះបីជាមានវ័យ ៤៨ឆ្នាំហើយក៏ដោយ។ យ៉ាងណាមិញ ក្រលេកមកមើលពីបេក្ខជន MasterChef Cambodia រដូវកាលទី ៣ ឯណេះវិញ ទស្សនិកជនកំពុងចាប់អារម្មណ៍ខ្លាំងលើសម្រស់របស់បេក្ខជន លីនដា ដែលគ្រប់គ្នានឹកស្មានមិនដល់ថា គាត់មានវ័យ ៤៩ឆ្នាំហើយ ប្រសិនមិនបង្ហាញពីអាយុនោះទេ ច្បាស់ណាស់ដែលគ្មានអ្នកណាអាចទាយដឹងអាយុរបស់គាត់បានឡើយ។

លីនដា មិនត្រឹមតែជាជើងខ្លាំងម្នាក់ដែលអាចឆ្លងផុតវិញ្ញាសាក្នុងការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី ៣ ប៉ុណ្ណោះទេ ប៉ុន្តែរូបគាត់ថែមទាំងលេចធ្លោលើសម្រស់ក្មេងជាងវ័យដូចក្មេងជំទង់ ២០ឆ្នាំហើយថែមទាំងមានថ្ពាល់ខួចសងខាងគួរឱ្យទាក់ទាញទៀតផង។ មើលយូរៗទៅរវាង Ruby Lin និង បេក្ខជន លីនដា ពិតជាស្រដៀងគ្នាខ្លាំងទាំងសម្រស់ និងថ្ពាល់ខួចរបស់អ្នកទាំង ២ ជាពិសេសសូម្បីតែអាយុក៏ស្របាលគ្នាទៀតផង។

គួរបញ្ជាក់ដែរថា ការប្រកួតក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី ៣ នេះមានការក្តៅគគុកខ្លាំងដោយសារបេក្ខជននីមួយៗសុទ្ធសឹងតែមានសមត្ថភាពលេចធ្លោកគួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យម្នាក់ៗខំប្រឹងខ្លាំងបើទោះជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយដើម្បីក្លាយជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣ នេះ។

គួររំឭកថា កាលពីថ្ងៃអាទិត្យកន្លងទៅគឺ MasterChef Cambodia រដូវកាលទី ៣ បានឈានដល់សប្តាហ៍ទី១៦ ហើយ និងបេក្ខជនចំនួន ២រូបត្រូវបានជម្រុះចេញពីកម្មវិធីក្នុងនោះមាន បញ្ញា និងយូជីញ។ មកទល់ពេលនេះនៅសល់តែជើងខ្លាំង ១១រូបទៀតប៉ុណ្ណោះដែលនឹងត្រូវប្រកួតគ្នាបន្ត ដូចនេះពានរង្វាន់ MasterChef Cambodia រដូវកាលទី ៣នេះក៏កាន់តែខិតជិតរកឃើញម្ចាស់ពានផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង