![]()
នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ សប្ដាហ៍ទី១៦ ក្រុមពណ៌ខៀវបានយកឈ្នះលើក្រុមក្រហម ក្នុងការប្រកួតវិញ្ញាសា Offsite Challenge ជាមួយនឹងការបោះឆ្នោតសំឡែង 35 ទល់នឹង 14 ពីបុគ្គលិករបស់ក្រុមហ៊ុន Khmer Beverages ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខរបស់កម្មវិធី។
ដឹកនាំដោយរស្មី ជ័យជម្នះរបស់ក្រុមពណ៌ខៀវ បានបង្កឱ្យមានការជជែកវែកញែកអំពីមូលហេតុដែលនាំទៅរកភាពជោគជ័យរបស់ពួកគេ។ Fan មួយចំនួនបានបង្ហាញការយល់ឃើញថា ជ័យជម្នះនេះគឺបណ្ដាលមកពីសមាជិកក្រុមខ្លាំងៗសម្រាប់ក្រុមខៀវ និងការសហការជាក្រុម ព្រមទាំងការប្រាស្រ័យទាក់ទងល្អ ជាកត្តាសំខាន់។
យ៉ាងណាក៏មានការលើកឡើងថា កត្តាម្ហូប ដែលមាន ស្ដេកសាច់គោជាមួយទឹកជ្រលក់ម្រេច និងបង្ហែម ដែលមានរសជាតិ និងការតុបតែងចានបានល្អ ជាកត្តាដែលនាំឱ្យក្រុមខៀវទទួលបានជ័យជម្នះ។
ទោះជាមូលហេតុជាអ្វីក៏ដោយ ក៏ចានរបស់ក្រុមពណ៌ខៀវ ការគ្រងគ្រងពេលវេលា និងការធ្វើការងារជាក្រុមដ៏ល្អ ទំនងជាបានទាក់ចិត្តរបស់បុគ្គលិករបស់ក្រុមហ៊ុន Khmer Beverages ឱ្យបោះឆ្នោតជូនពួកគេដោយមិនអាចប្រកែកបាន។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕