×

ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ

អាមេរិក៖ ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារនៅអាមេរិកដែលមានទ្រព្យសម្បត្តិរហូតដល់ ១.៣ពាន់លានដុល្លារពីសមត្ថភាពខ្លួនផ្ទាល់ នេះគឺជារឿងល្អបំផុតសម្រាប់តារាចម្រៀងលំដាប់ពិភពលោក Selena Gomez។ ទ្រព្យសម្បត្តិដែលបានពីការចាប់ផ្តើមដំបូងឡើយជាអ្នកចម្រៀង រហូតវិវឌ្ឍន៍ផលិតគ្រឿងសម្អាតផ្ទាល់ខ្លួនធ្វើឱ្យតារាស្រីរូបនេះទទួលបានភាពជោគជ័យជាបន្តបន្ទាប់ក្នុងវិស័យសិល្បៈ និងមុខជំនួញរបស់ខ្លួនផ្ទាល់។

ប៉ុន្តែជារឿងសោកស្តាយបំផុតដែលរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាល និងជាស្ត្រីម្នាក់ដែលស្រលាញ់គ្រួសារបំផុត ថែមទាំងចង់បង្កើតគ្រួសារដ៏ពេញលេញមួយជាមួយមនុស្សជាទីស្រលាញ់របស់នាង តែសុខភាពរបស់នាងមិនអំណោយផលមិនអាចមានកូនបានឡើយ។ Selena បានឱ្យដឹងថា នាងមានជំងឺ លុយពុស ដែលតម្រូវឱ្យនាងប្រើប្រាស់ថ្នាំជាប្រចាំ ដូចនេះនាងមិនអាចពពោះបានឡើយ។

ជំងឺ លុយពុស (Lupus) គឺជាជំងឺអង់ទីករប្រឆាំងនឹងខ្លួនឯងដែលជាជំងឺរ៉ាំរ៉ៃបង្កឱ្យប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតី។ ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺមិនមានសមត្ថភាពស្គាល់ថាអ្វីដែលជាកោសិកាល្អ និងអ្វីដែលអាចធ្វើទុក្ខទោសទៅលើរាងកាយនោះទេ។ នេះបានន័យថាប្រព័ន្ធភាពស៊ាំបានធ្វើការឆ្លើយតបមួយដែលមិនអាចគ្រប់គ្រងបាន ហើយប្រឆាំងទៅនឹងកោសិការាងកាយខ្លួនឯង បង្កជាការរលាកផ្សេងៗទៅលើសរីរាង្គនិងប្រព័ន្ធជាច្រើននៅក្នុងសារពាង្គកាយ ថែមទាំងធ្វើឱ្យមានការឡើងចុះទម្ងន់មិនទៀងទាត់ដោយសារឥទ្ធិពលថ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង