×

Fan Fan ទន្ទឹងរង់ចាំ រស្មី និង លីនដា ធ្វើការជាគូក្នុងសប្ដាហ៍ទី១៧ របស់ MasterChef Cambodia

បន្ទាប់ពីជម្លោះដ៏តានតឹងរបស់អ្នកទាំងពីរកាលពីសប្ដាហ៍មុនៗ និងការសម្របសម្រួលគ្នាបន្តិចកាលពីសប្ដាហ៍ទី១៦កន្លងទៅ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages, Fan Fan មានការរំភើបយ៉ាងខ្លាំង នៅពេលដែលឃើញ រស្មី និង លីនដា នឹងត្រូវធ្វើការជាមួយគ្នាម្តងទៀតក្នុងសប្ដាហ៍ទី១៧ ដូចដែលបានបង្ហាញនៅក្នុងសប្ដាហ៍ទី១៦។

បេក្ខនារីទាំងពីរ មានភាពទាស់ទែងគ្នា ដោយលីនដាធ្លាប់ចង់ឱ្យរស្មីចាកចេញពីកម្មវិធី ខណៈរស្មីក៏ដូចគ្នា ហើយភាពតានតឹងកើនឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ មុនពេលការចុះសម្រុងគ្នាបន្តិច កាលពីសប្ដាហ៍មុន។ កាលពីសប្ដាហ៍ទី១៦ បានបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើល ដោយសារបេក្ខនារីទាំងពីរបានទុកជម្លោះមួយឡែក ហើយធ្វើការជាមួយគ្នាដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតជាក្រុម ដែលមានសមាជិក៦នាក់។

លីនដា ដែលធ្លាប់មានជម្លោះជាមួយរស្មី ថែមទាំងបានសារភាពថា ខ្លួនមានការភ្ញាក់ផ្អើលដែលរស្មីស្តាប់ខ្លួន និងសមាជិកក្រុមផ្សេងទៀត ដែលរួមចំណែកដល់ការឈ្នះរបស់ពួកគេ។ សម្រាប់ការសហការគ្នាម្តងទៀតនាសប្ដាហ៍ខាងមុខនេះ Fan Fan កំពុងចង់មើលថាតើការសហការនេះនឹងទទួលបានជោគជ័យម្ដងទៀតឬយ៉ាងណា។

ដូច្នេះមានតែរង់ចាំតាមដាននៅក្នុងផ្ទះបាយ MasterChef Cambodia ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង