×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បឺត សង្ឃឹម សម្រុកហាត់ត្រៀមឡើងសង្វៀន KIZZ គុនខ្មែរនៅ CTN នៅថ្ងៃសុក្រសប្ដាហ៍នេះ

ថ្មីៗនេះ អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម កំពុងបុកហាត់ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅលើសង្វៀន KIZZ គុនខ្មែរ ដែលរៀបចំដោយ KKIF និងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំងលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ CNC Sports, KIZZ, Khmer Beverages, លោកឧកញ៉ាស្រី ចាន់ថន និង Kun Khmer International Fight នាថ្ងៃសុក្រ ទី១៣ ខែកញ្ញា ចាប់ពីម៉ោង៨យប់តទៅ។

អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម នឹងប្រកួតជាមួយកីឡាករម៉ារ៉ុក Ahmed ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម សម្រាប់វិញ្ញាសាគុនខ្មែរ គូមិត្តភាពអន្តរជាតិប្រចាំសប្ដាហ៍។ សង្ឃឹម បានប្ដេជ្ញាស្វែងរកជ័យជម្នះនៅលើសង្វៀន KIZZ ។

ក្រៅពីនេះ ក៏នៅមានគូមិត្តភាពអន្តរជាតិ និងមិត្តភាពជាតិ ចំនួន ៦ គូផ្សេងទៀត ដែលសុទ្ធសឹងជាគូជក់ចិត្ត។ ក្រៅពីទស្សនាលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុក ប្រិយមិត្តក៏អាចចូលរួមទស្សនាដោយផ្ទាល់ដោយសេរី នៅស្ទូឌីយោ ស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង