×

Chef Revilino Korompis នាំរសជាតិអន្តរជាតិដ៏កម្រមកកាន់ផ្ទះបាយ MasterChef Cambodia ក្នុងការប្រកួត Teppanyaki

កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កាលពីសប្ដាហ៍ទី១៦ មានការចូលរួមពីចុងភៅដ៏ល្បីឈ្មោះ គឺលោក Revilino Korompis ដែលបាននាំយកភាពទាក់ទាញលំដាប់អន្តរជាតិមកចូលរួមការប្រកួត។

Chef Revilino បានបង្ហាញបេក្ខជន MasterChef ឱ្យស្គាល់នូវវិញ្ញាសា Teppanyaki ដែលមាន ក្ដាមអាឡាស្កា ជាមួយទឹកជ្រលក់ក្រែម។ មុខម្ហូបដ៏ពិសេសនេះ រួមបញ្ចូលគ្នានូវបច្ចេកទេសធ្វើម្ហូបជាសាកល ជាមួយនឹងរសជាតិបែបខ្មែរ ដែលជំរុញឱ្យបេក្ខជនបង្ហាញពីជំនាញរបស់ពួកគេ និងសម្របខ្លួនទៅនឹងការធ្វើម្ហូបថ្មី។

Chef Revilino ដែលបច្ចុប្បន្នជាមេចុងភៅនៅភោជនីយដ្ឋាន Hiko Teppanyaki Euro Park មានប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ ដោយរូបលោកធ្លាប់ចំណាយពេលជាច្រើនឆ្នាំធ្វើការនៅភោជនីយដ្ឋាន Benihana ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ី។ បទពិសោធន៍របស់គាត់នៅក្នុងឆាកអន្តរជាតិ បានធ្វើឱ្យការប្រកួតប្រជែងនេះក្លាយជាពេលវេលាដ៏សំខាន់។ បេក្ខជន ត្រូវចម្អិនតាមគាត់យ៉ាងយកចិត្តទុកដាក់ រួមផ្សំជាមួយភាពច្នៃប្រឌិតក្នុងការដាក់ចានរៀងៗខ្លួន។

មុខម្ហូបរបស់ Chef Revilino បានបង្ហាញពីការបញ្ចូលគ្នារវាងវិធីចម្អិនកម្រិតអន្តរជាតិ ជាមួយគ្រឿងផ្សំដែលមានក្នុងស្រុករបស់កម្ពុជា ផងដែរ។ តស់ទៅទស្សនាវីដេអូ សប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែល Chef Revilino បានចូលរួម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង