×

ម៉ាលីន ទម្លាយពីមូលហេតុដែលជ្រើសរើសក្រុមក្រហម ខណៈ Fan ឆ្ងល់មូលហេតុមិនចូលក្រុមខៀវជាមួយដាឡែត កាលពីសប្ដាហ៍មុន

ក្នុងសប្ដាហ៍ទី១៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ម៉ាលីន បានពន្យល់ពីហេតុផលរបស់នាង ក្នុងការជ្រើសរើសក្រុមក្រហមក្នុងការប្រជែងជាក្រុម។ ការសម្រេចចិត្តនេះ ធ្វើឱ្យ Fan Fan មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារចង់ឃើញ ម៉ាលីន ស្ថិតនៅក្រុមជាមួយ ដាឡែត ដែលបានជ្រើសរើសយកក្រុមខៀវ មុន។

ម៉ាលីន បានពន្យល់ថា ដោយសារឃើញសិលាដែលជាបេក្ខជនដ៏ច្បាស់លាស់ម្នាក់ នៅក្រុមក្រហម ហើយម្យ៉ាងទៀត សមាជិកក្នុងក្រុមខៀវសុទ្ធតែ ខ្លាំងៗជាច្រើននាក់ ដូច្នេះ ប្រសិនបើរើសក្រុមខៀវ ហើយត្រូវបរាជ័យ នោះប្រាកដជាត្រូវប្រឈមនឹងវិញ្ញាសាសម្ពាធ ជាមួយបេក្ខជនខ្លាំងៗដទៃទៀត នៅក្នុងការប្រកួតដែលមានម្នាក់ត្រូវជម្រុះចេញពីកម្មវិធី។

នេះជាភាពឈ្លាសវៃមួយសម្រាប់ម៉ាលីន នៅក្នុងការប្រកួត។ តែជាលទ្ធផល ក្រុមក្រហមបានទទួលបរាជ័យ ដែលម៉ាលីន និងបេក្ខជនផ្សេងទៀត បានប្រឈមនឹងការជម្រុះចេញពីកម្មវិធី។ ម៉ាលីន ដែលស្ថិតនៅចំណាត់ថ្នាក់ Bottom 2 បានគេចផុតពីការជម្រុះ ហើយ យូជីញ គឺជាបេក្ខនារីដែលត្រូវចាកចេញពីផ្ទះបាយ MasterChef ។

តស់ទៅទស្សនាការពន្យល់របស់ ម៉ាលីន តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង