×

បេក្ខជន Top 10 របស់ MasterChef Cambodia រដូវកាលទី៣ ត្រូវបានរកឃើញហើយ!

ជើងខ្លាំងទាំង ១០ រូប ដែលនឹងត្រូវបន្តឈរចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ត្រូវបានរកឃើញជាផ្លូវការ។ អ្នកទាំង១០ មានដូចជា៖

សំ សុធារិទ្ធ

ឃួន សំអន

លីម លីនដា

ប៊ុន លីនណា

ផល វណ្ណី

វីល្លៀម

ឆៃ តារាម៉ាលីន

កែវ វង្សច័ន្ទរស្មី

គឹម ស្រីភក្រ្ត

ចៅ ដាឡែត

ការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៅសប្ដាហ៍បន្ទាប់ ខណៈបេក្ខជននៅសល់តែ ១០ នាក់។ ការធ្វេសប្រហែលតែបន្តិច អាចធ្វើឱ្យបេក្ខជនដែលមានសមត្ថភាព ត្រូវចាកចេញពីកម្មវិធី ព្រោះម្នាក់ៗសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា គិតមកដល់វគ្គនេះ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង