×

ឪពុក ស៊ីនឌី មុន្នីនាថ ឆេះដុំនឹងពាក្យខមមិនស្ត្រីម្នាក់ពោលពាក្យមាក់ងាយកូនស្រីជាសាធារណៈ

ភ្នំពេញ៖ ខាយ និង ស្រីស្អាត ស៊ីនឌី មុន្នីនាថ បានក្លាយជាគូដណ្តឹងគ្នាពេញច្បាប់បន្ទាប់ពីស្វែងយល់ចិត្តគ្នាបានមួយរយៈ។ យ៉ាងណាមិញ គូស្នេហ៍ដែលទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រត្រូវបានកម្មវិធីល្បីក្នុងស្រុកអញ្ជើញជាតារាកិត្តិយសដើម្បីសម្ភាសន៍ពីប្រវត្តិស្នេហ៍របស់ពួកគេ ដោយវីដេអូខ្លីបានចេញផ្សាយកាលពីម្សិលមិញ ហើយអ្នកគាំទ្រកំពុងរង់ចាំវីដេអូពេញយ៉ាងអន្ទះសាផងដែរ។

អ្នកគាំទ្រមួយចំនួនបានសរសើរពីគូស្នេហ៍មួយនេះខណៈស្ត្រីម្នាក់បែរជាចូលទៅខមិនពោលពាក្យមិនសមរម្យក្រោមវីដេអូរបស់កម្មវិធីថា “ស្តាប់ហើយចង់ក្អួត ស៊ីនមុនសងក្រោយសោះ”។ ពាក្យមួយនេះធ្វើឱ្យឪពុករបស់ ស៊ីនឌី មុន្នីនាថ ឆេះឆួលអារម្មណ៍ជាខ្លាំងដែលត្រូវគេប្រមាថកូនស្រីខ្លួនបែបនេះ មិនរង់ចាំយូរលោកក៏បានចូលតបភ្លាមៗថា “ក្មួយឯងមានម្តាយឪពុកប្រដៅ ឬ បានឆ្លងកាត់ការរៀនសូត្រអត់ បានសំណេរចេញមកដូចមនុស្សព្រៃចឹង”។

មិនចប់ត្រឹមនេះឡើយ លោកក៏បានថតខមមិននោះ និងយកផុសនៅគណនីហ្វេសបុកដោយបន្ថែមបែបនេះថា “មនុស្សព្រៃគ្មានអ្នកប្រដៅ ខ្ញុំសូមមិនបិទមុខបិទឈ្មោះអាខោនគាត់ទេ ព្រោះគាត់ចូលខមមិនជាសាធារណៈ អ៊ីចឹងខ្ញុំក្នុងនាមជាឪពុករបស់កូនស្រីម្នាក់ ដើម្បីការពារកិត្តិយសរបស់កូន ខ្ញុំសូមឱ្យបងប្អូនបានឃើញពីចរិតមនុស្សស្រីដែលមានតែភាពនិន្ទា ច្រណែនឈ្នានីស គ្មានតម្លៃស័ក្តសមជាស្ត្រីខ្មែរឡើយ។ ចង់ប្រាប់ទៅវិញថា មុននឹងគ្រលាស់អណ្ដាតនិយាយសូមមើលពូជពង្សវង្សត្រកូលខ្ញុំផង មិនមែនថោកមួយរៀលៗដូចនាងទេ”។

គួរបញ្ជាក់ដែរថា តារាចម្រៀងសម្លេងផ្អែម ខាយ បាននាំចាស់ទុំចូលចែចូវស្រីស្អាត មុន្នីនាថ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដែលពិធីមួយនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកគាំទ្រភ្ញាក់ផ្អើលរកថាមិនត្រូវ ទោះជាយ៉ាងណាក៏ពួកគេបានចូលរួមអបអរសាទរដល់ស្រីស្រស់ប្រុសរូបទាំង ២មិនដាច់ពីមាត់ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង