![]()
កម្មវិធី MasterChef Cambodia រដូវកាលទី៣ ជិតរកឃើញបេក្ខជនកំពូលទាំង ១០ របស់ខ្លួនហើយ! ជាមួយនឹងសម្ពាធកើនឡើង Fan Fan រង់ចាំយ៉ាងអន្ទះសារដើម្បីស្វែងរកថាតើបេក្ខជនរូបណាខ្លះ ដែលអាចឈានជើងចូលក្នុងបញ្ជី Top 10 នាថ្ងៃអាទិត្យខាងមុខនេះ។
បើតាមវីឌូអូ Trailer សម្រាប់សប្ដាហ៍ទី១៧ របស់ MasterChef Cambodia បេក្ខជនត្រូវបានតម្រូវឱ្យធ្វើការជាគូជាលើកដំបូង ដែលមានភាពតានតឹងកាន់តែខ្លាំង។ ការប្រកួតជាគូ មិនត្រឹមតែត្រូវបង្ហាញពីទេពកោសល្យផ្ទាល់ខ្លួនរបស់បេក្ខជនម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការសហការជាក្រុមប្រកបដោយប្រសិទ្ធភាពទៀតផង។
គិតមកទល់ពេលនេះ បេក្ខជនចំនួន ១១ នាក់ ដែលកំពុងស្ថិតនៅកម្មវិធី MasterChef Cambodia គិតត្រឹមសប្ដាហ៍ទី១៦ រួមមាន៖ ដាឡែត ស្រីភក្ត្រ រស្មី ម៉ាលីន វីល្លៀម វណ្ណី លីនណា សិលា លីនដា សំអន និង សុធារឹទ្ធ។
ចំណាត់ថ្នាក់កំពូលទាំង ១០ នឹងត្រូវបង្ហាញនៅយប់ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញាខាងមុខនេះ។ ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia សប្ដាហ៍ទី១៧ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia ចាប់ពីម៉ោង ៨យប់តទៅ៕