![]()
បន្ទាប់ពីត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សិលាបានបង្ហោះវីឌូអូកំប្លែងមួយ។ វីឌីអូនេះបង្ហាញពី សីលា មកដល់ផ្ទះវិញ ហើយបានជួបជុំជាមួយម្តាយរបស់គាត់។
ក្នុងឃ្លីបនោះ ម្តាយរបស់ សីលា បង្ហាញអារម្មណ៍សប្បាយរីករាយពេលបានជួបកូនប្រុសម្តងទៀត ដោយនិយាយលេងសើចថា “ម៉ែបន់ឱ្យតែកូនឯងធ្លាក់អាងមកបម្រើម៉ែ” ធ្វើឱ្យអ្នកគាំទ្រ និងទស្សនិកជនអស់សំណើចយ៉ាងខ្លាំងនៅក្នុងខមមិនខាងក្រោមវីឌីអូ។

សីលា គឺជាបេក្ខជនដែលតែងតែធ្វើឱ្យ Fan Fan អស់លេងសើច អំឡុងការប្រកួតនៅក្នុងផ្ទះបាយ MasterChef Cambodia។ ទោះបីជាសោកស្ដាយសម្រាប់សិលាដែលជាបេក្ខជនទី ១៥ ត្រូវបានចាកចេញពីកម្មវិធីក៏ដោយ ក៏អ្នកគាំទ្រសរសើរពីភាពកក់ក្ដៅក្នុងគ្រួសាររបស់សិលា និងភាពវិជ្ជមានរបស់គាត់។
សីលា បានថ្លែងអំណរគុណដល់គណៈកម្មការទាំង៣រូប ដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី ព្រមទាំងក្រុមការងារ MasterChef សម្រាប់ការគាំទ្ររូបគាត់កន្លងមក។ អ្នកគាំទ្រនៅតែបន្តបង្ហាញការគាំទ្រចំពោះសីលា ដោយអន្ទះសាចង់ឃើញគាត់នឹងធ្វើអ្វីបន្តទៀតក្នុងដំណើរលើវិថីម្ហូបអាហាររបស់គាត់។

MasterChef Cambodia ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕