![]()
រស្មី និងលីនដា បានឈ្នះម្ដងទៀតហើយ នៅក្នុងការប្រកួតជាគូ កាលពីសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ នេះជាជ័យជម្នះផ្ទួនៗរបស់ក្រុមនៃបេក្ខនារីឆ្នើមទាំងពីរ ដែលធ្លាប់តែឈ្លោះប្រកែកគ្នានាពេលកន្លងមក។
រស្មី និងលីនដា បានបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងការសហការគ្នា ដើម្បីសម្រេចគោលដៅតែមួយ។ បេក្ខនារីទាំងពីរ បានទុកនូវការទាស់ទែងកាលពីអតីតកាល ដើម្បីធ្វើការជាក្រុមយ៉ាងរលូន។ លីនដា ដែលពីមុនធ្លាប់រិះគន់រស្មី បានបង្ហាញការគោរពចំពោះមិត្តរួមក្រុម ខណៈដែល រស្មី បង្ហាញការគោរពវិញដោយការស្តាប់ និងសហការ។

ការយោគយល់គ្នាទៅវិញទៅមកនេះ បានធ្វើឱ្យអ្នកទាំងពីរធ្វើការសម្រេចចិត្ត រួមទាំងការជ្រើសរើសមុខម្ហូបត្រឹមត្រូវដើម្បីរៀបចំ ដែលជួយឱ្យម្ហូបរបស់អ្នកទាំងពីរមានការលេចធ្លោក្នុងការប្រកួតប្រជែង។
ភាពជាដៃគូរបស់រស្មី និងលីនដា ត្រូវបានសរសើរដោយគណៈកម្មការ និង Fan Fan ចំពោះការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការគោរពគ្នាទៅវិញទៅមក ដែលបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់អ្នកទាំងពីរ ក្នុងអំឡុងពេលប្រកួតប្រជែង។
តើរស្មី និងលីនដា អាចនឹងត្រូវធ្វើការជាក្រុមសាជាថ្មីដែរឬទេ នៅសប្ដាហ៍បន្តបន្ទាប់? ដូច្នេះ កុំភ្លេចតាមដានរឿងរ៉ាវរបស់អ្នកទាំងពីរ នៅក្នុងកម្មវិធី MasterChef Cambodia នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ។
ទស្សនាសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូនៅខាងក្រោម៖