×

កម្មវិធី MasterChef Cambodia របស់ CBS ព្យាយាមរំលេចគ្រឿងផ្សំអាហារដែលសេសសល់ អាចច្នៃជាម្ហូបដ៏មានតម្លៃ

នៅក្នុងសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជនទាំងអស់បានប្រឈមមុខនឹងការប្រកួតប្រអប់អាថ៌កំបាំងសាជាថ្មី ដែលទទួលបានគ្រឿងផ្សំដែលសេសសល់ ដើម្បីកែច្នៃទៅជាមុខម្ហូបដ៏មានតម្លៃសម្រាប់ទទួលទាន។

ជាមួយនឹងពិភពលោកកំពុងប្រឈមមុខនឹងកាកសំណល់អាហារ វិញ្ញាសានេះបានគូសបញ្ជាក់ពីតម្លៃរបស់កាកសំណល់អាហារដែលបេក្ខជននីមួយៗត្រូវចេះសន្សំសំចៃនៅក្នុងផ្ទះបាយ។

បេក្ខជនទាំង១១នាក់បានបង្ហាញពីការកែច្នៃនៅលើចានរៀងៗខ្លួន។ ទោះជាយ៉ាងណា វណ្ណី ដែលជាម្ចាស់ជ័យលាភីកាលពី២សប្ដាហ៍មុននិងទទួលបានសុវត្ថិភាព បានបង្កឱ្យមានការថ្លោះធ្លោយធ្វើឱ្យម្ហូបរបស់ខ្លួន ជាចានដែលស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយបង្អស់។ ដោយឡែកសម្រាប់ លីនដា ស្រីភក្ត្រ និង លីនណា អ្នកទាំង៣គឺជាបេក្ខភាពដែលកែច្នៃកាកសំណល់ម្ហូបអាហារបានល្អជាងគេ ហើយលីនណា បានឈ្នះការប្រកួត និងក្លាយជាបេក្ខនារីដំបូងគេ ដែលទទួលបានតំណែង Top 10។

ផលិតដោយក្រុមការងារ MasterChef Cambodia របស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) សប្ដាហ៍កន្លងទៅនេះបានគូសបញ្ជាក់ពីសារសំខាន់នៃការកាត់បន្ថយនូវកាកសំណល់អាហារ ដែលជាបញ្ហានៅក្នុងគ្រួសារនីមួយៗ មិនគួរមើលរំលង។ នេះក៏ជាសារដាស់តឿនមួយ ឱ្យអ្នកចម្អិនទាំងអស់ត្រូវចេះសន្សំសំចៃនូវគ្រឿងផ្សំនៅក្នុងផ្ទះបាយផងដែរ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង