![]()
ការចាប់គូរបស់ លីនណា ដែលតម្រូវឱ្យ វីល្លៀម ធ្វើការជាមួយ សីលា ក្នុងការប្រកួតជាគូ កាលពីសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបតម្ថផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានធ្វើឱ្យកម្ដៅក្នុងផ្ទះបាយកាន់តែក្ដៅ។
វីល្លៀម និងសីលា ទទួលបានក្រអូមមាត់គោជាគ្រឿងផ្សំគោល ដើម្បីចម្អិនមុខម្ហូបមួយចាន ប៉ុន្តែគណៈកម្មការបានរិះគន់មុខម្ហូបដែលមានឈ្មោះថា ខក្រអូមមាត់គោបែបខ្មែរ របស់គូនេះថាផ្អែមពេក ហើយសាច់នៅស្វិត សម្រាប់ការតុបតែងនៅមិនទាន់ល្អនោះទេ។

ចំពោះវីល្លៀម លើកឡើងថា បញ្ហាស្វិតគឺដោយសារតែដកម្នាស់ចេញ ប៉ុន្តែសីលាវិញយល់ថា ម្នាស់គឺជាមូលហេតុដែលធ្វើឱ្យម្ហូបមួយចានរបស់អ្នកទាំងពីរបាត់រសជាតិ ហើយស្វិតដោយសារហាន់ខុស។
នៅពេលដែលសម្ពាធកើនឡើង វីល្លៀម និងសីលា ហាក់ដូចជាបន្ទោសគ្នាទៅវិញទៅមកចំពោះការបរាជ័យនេះ។ នៅទីបំផុត អ្នកទាំងពីរត្រូវប្រឈមមុខនឹងវិញ្ញាសាអៀមខ្មៅ ទល់នឹង ម៉ាលីន និងដាឡែត។
តស់ចង់ដឹងកាន់តែច្បាស់ ទៅទស្សនាវីឌីអូ MasterChef Cambodia សប្ដាហ៍ទី១៧ នៅខាងក្រោម៖