×

មូលនិធិសប្បុរសធម៌នៃកម្មវិធី Chef Race បរិច្ចាគថវិកាចំនួន ៥៥ ៥៥៥ ០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ ជាមួយកម្មវិធី Gumball3000

សៀមរាប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ៖ កម្មវិធី Chef Race ដែលជាកម្មវិធីធ្វើម្ហូបដ៏ល្បីនៅលើកញ្ចក់ទូរទស្សន៍ CTN បានបិទបញ្ចប់សប្ដាហ៍ទី ៥២ របស់ខ្លួនជាមួយនឹងការប្រគល់ទឹកប្រាក់ចំនួន ៥៥ ៥៥៥ ០០០ រៀល (ហាសិបប្រាំលានប្រាំសែនប្រាំម៉ឺនប្រាំពាន់រៀល) ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។ 

ការបរិច្ចាកនេះត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ក្រោមការដឹកនាំរបស់លោក David Ulmer នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយរបស់ រ៉ូយាល់ គ្រុប អមដំណើរដោយថ្នាក់ដឹកនាំ និងផលិតកររបស់កម្មវិធី Chef Race ។ កម្មវិធីសប្បុរសធម៌នេះបានបង្ហាញពីការសហការជាមួយកម្មវិធី GUMBALL 3000 នៅថ្ងៃទី ១៦-១៧ ខែកញ្ញា។

មន្ទីរពេទ្យកុមារអង្គរ ផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ និងគុណភាពខ្ពស់ដល់កុមាររាប់សែននាក់នៅទូទាំងប្រទេសកម្ពុជា។ ការបរិច្ចាគនេះ នឹងគាំទ្រដោយផ្ទាល់សម្រាប់មន្ទីរពេទ្យកុមារអង្គរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង