![]()
លីនណា បេក្ខនារីឆ្នើមម្នាក់ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានក្លាយជាបេក្ខភាពដំបូងគេបង្អស់ដែលឈានចូលក្នុងបញ្ជី Top 10 ។
បន្ទាប់ពីឈ្នះប្រអប់អាថ៌កំបាំងកាលពីសប្ដាហ៍ទី១៧ លីនណាជាប់ក្នុងចំណាត់ថ្នាក់ Top 10 មុនបេក្ខជន ១០ នាក់ផ្សេងទៀតដែលបានប្រកួតគ្នាដណ្ដើមកន្លែងរបស់ពួកគេសម្រាប់សប្ដាហ៍បន្ទាប់។ ក្រោយជ័យជម្នះនេះ លីនណា បានឱ្យដឹងថា៖ “ទីបំផុត ជាប់ក្នុង Top 10 បើសិនបានចូល Top 5 មានកាដូចែក Fan”។ នេះជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្តរបស់លីនណា នៅក្នុងការប្រកួតប្រជែងនៅសប្ដាហ៍បន្តបន្ទាប់ផងដែរ។
ការបង្ហោះរបស់លីនណា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Fan Fan របស់ខ្លួន។ ដោយសារភាពច្នៃប្រឌិត និងទេពកោសល្យរបស់ លីនណា បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងទាំងគណៈកម្មការ និងទស្សនិកជនរបស់ MasterChef Cambodia ។
តើ លីនណា អាចសម្រេចបំណងមួយនេះបានដែរ ឬទេ? ចម្លើយនឹងត្រូវបង្ហាញក្នុងកម្មវិធី MasterChef Cambodia ដែលមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕