×

សឹងមិនជឿ ភាពជិតស្និតរវាងម៉ាលីននិងដាឡែត មិនអាចឈ្នះក្នុងការប្រកួតជាគូបណ្ដាក់នៅក្នុងផ្ទះបាយ MasterChef Cambodia

ក្នុងសប្ដាហ៍ទី១៧ នៃកម្មវិធីប្រកួតចម្អិនម្ហូបកម្រិតពិភពលោក MasterChef Cambodia រដូវកាលទី៣ ម៉ាលីន និងដាឡែត បានជួបការខកចិត្តក្នុងការប្រកួតប្រជែងជាគូ ជាលើកដំបូង។ ទោះបីជាបេក្ខជនទាំងពីរមានភាពជិតស្និតគ្នាក៏ដោយ ក៏អ្នកទាំងពីរមិនអាចទទួលបានជ័យជម្នះឡើយ។

បន្ទាប់ពីត្រូវបានចាប់ឱ្យធ្វើការជាគូដោយលីនណា ដែលទទួលបានជ័យជម្នះក្នុងការប្រកួតប្រអប់អាថ៌កំបាំង ម៉ាលីន បានសរសើរ ដាឡែត ថា គាត់ស្តាប់គំនិតរបស់អ្នកដទៃ និងពូកែខាងរសជាតិ។ ទោះយ៉ាងណាក៏ដោយ ការងារជាគូរបស់អ្នកទាំងពីរជាលើកដំបូងនេះមិនអាចយកឈ្នះលើក្រុមដទៃទៀតបានឡើយ។

ចំពោះ Judge ជេស៊ីកា បានឱ្យដឹងថា ម្ហូបឈ្មោះ អណ្ដាតគោបំពង របស់ម៉ាលីននិងដាឡែត បានរៀបចំចានមិនទាន់ល្អនោះទេ។ ចំណែក Judge ណារ៉ា និង Judge ម៉េងហ៊ី បានកត់សម្គាល់ពីក្លិនចម្លែកដែលធ្វើឱ្យខូចដល់រសជាតិម្ហូបទាំងមូល។ ទោះបីជា ម៉ាលីន និង ដាឡែត មិនបន្ទោសគ្នាទៅវិញទៅមកនោះទេ ដោយសារអ្នកទាំងពីរគឺជាបេក្ខជនដែលមានភាពជិតស្និតគ្នាខ្លាំង។

តស់ទៅមើលការប្រកួតជាគូរបស់ ម៉ាលីន និងដាឡែត កាលពីសប្ដាហ៍ទី១៧ នៃកម្មវិធី MasterChef Cambodia ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង