×

ទិវាកម្ពុជា ឆ្នាំ២០២៤ បង្ហាញពីវប្បធម៌ខ្មែរ នឹងត្រូវប្រារព្ធនៅទីតាំងដ៏ល្បីល្បាញក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ

នៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2024 ទីលាន Union Square ដ៏ល្បីល្បាញ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ គឺជាទីកន្លែងបង្ហាញពីវប្បធម៌ខ្មែរដ៏រស់រវើក។ ទិវាកម្ពុជា នឹងប្រព្រឹត្តទៅនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។

ព្រឹត្តិការណ៍នេះ នឹងមានការសម្ដែងក្បាច់គុនបុរាណខ្មែរ ការប្រគំតន្ត្រី និងការសម្តែងរបាំប្រពៃណីខ្មែរ ដែលបើកឱ្យចូលរួមដោយសេរីនេះ ចាប់ផ្ដើមម៉ោង 10:00 ព្រឹកដល់ម៉ោង 8:30 យប់ ផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់ពីសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបនៃប្រទេសកម្ពុជា។ ការសម្តែងរបស់សិល្បករល្បីៗដូចជា ខេមរៈ សិរីមន្ត, មាស សុខសោភា, បាន មុន្នីល័ក្ខ និងក្រុម Dengue Fever ។ល។

ទិវាកម្ពុជា មានគោលបំណងអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ជំរុញឱ្យមានសាមគ្គីភាព និងក្តីសង្ឃឹម។ ក្រៅពីតន្ត្រី និងរបាំ ព្រឹត្តិការណ៍នេះនឹងមានការសម្ដែងផ្ទាល់អំពីក្បាច់គុនបុរាណខ្មែរ និងការបង្ហាញពីម្ហូបខ្មែរផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង