![]()
បេក្ខភាព Top 10 របស់ផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ វីល្លៀម ទើបតែឈានចូលវ័យ ៣៩ឆ្នាំ កាលពីម្សិលមិញ។ នេះបើយោងតាមការផុសនៅលើ Facebook ផ្លូវការរបស់ វីល្លៀម ។
នៅក្នុងវីឌីអូមួយរបស់ វីល្លៀម ក៏ឃើញមានបេក្ខជនរដូវកាលទី៣ ដូចជា លីនដា ដែលជាបេក្ខភាព Top 10 រួមជាមួយ ឧត្តុង និងសិរីល័ក្ខណ៍ ផងដែរ។ ទោះបីជាបេក្ខជនមួយចំនួនត្រូវបានចាកចេញពីផ្ទះបាយ MasterChef Cambodia ក៏ដោយ ក៏ទំនាក់ទំនងរបស់ពួកគាត់នៅតែជិតស្និទ្ធ។
វីល្លៀម នឹងប្រកួតនៅក្នុងសប្ដាហ៍ទី១៨ ជាមួយនឹងបេក្ខភាពចំនួន ៩រូបទៀត ដែលមានដូចជា លីនដា ម៉ាលីន វណ្ណី រស្មី លីនដា ស្រីភក្ត្រ សំអន ដាឡែត និង សុធារិទ្ធ នៅក្នុងផ្ទះបាយ MasterChef ក្នុងដំណើរឆ្ពោះទៅរកម្ចាស់ពានរដូវកាលទី៣។
MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕