×

D.Y. SAO ប្រកាសពីការបង្ហាញក្បាច់គុនបុរាណខ្មែរក្នុងទិវាកម្ពុជា នៅអាមេរិក

អ្នកបង្ហាត់ក្បាច់គុនបុរាណខ្មែរដ៏ល្បីល្បាញ លោក D.Y. Sao ដែលត្រូវបានស្គាល់តាមរយៈការងារក្នុងភាពយន្តហូលីវូដល្បីៗដូចជា ភាពយន្តរឿង “Shang-Chi and the Legend of the Ten Rings” និង ភាពយន្តរឿង “Everything Everywhere All At Once” បានប្រកាសពីទិវាកម្ពុជា នៅ Union Square ទីក្រុង San Francisco នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញវប្បធម៌ខ្មែរ រួមទាំងការសម្តែងរបាំប្រពៃណី ម្ហូបអាហារ និងសកម្មភាពសហគមន៍ផងដែរ។ លោក D.Y. Sao ដែលជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅហូលីវូដ បានសម្តែងក្តីរំភើបនៅលើ Facebook ដោយបញ្ជាក់ថា ទិវាកម្ពុជាឆ្នាំ២០២៤ នឹងក្លាយជាថ្ងៃដើម្បីអបអរសាទរបេតិកភណ្ឌ និងបង្ហាញពីវប្បធម៌របស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ពិធីនេះ ត្រូវបានរំពឹងថានឹងទាក់ទាញមនុស្សយ៉ាងច្រើនកុះករ ហើយអ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីវប្បធម៌ប្រពៃណីខ្មែរ។ លោក D.Y. SAO បន្តថា ព្រឹត្តិការណ៍នេះនឹងផ្សព្វផ្សាយវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ដោយឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការផ្សព្វផ្សាយសម្បត្តិបេតិកភណ្ឌខ្មែរទៅកាន់ពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង