![]()
ចិន៖ វ័យ ៥៥ឆ្នាំទៅហើយ ប៉ុន្តែបុរសជនជាតិចិនម្នាក់បានគេងស្លាប់លើម៉ូតូអាគុយរបស់ខ្លួនបន្ទាប់ពីអស់កម្លាំងខ្លាំងពេកដោយសារដឹកទំនិញរយៈពេល ១៨ម៉ោង រៀងរាល់ថ្ងៃ។ មុនពេលលោកជួបគ្រោះថ្នាក់ដល់ជីវិត លោកបានជួបគ្រោះថ្នាក់ចរាចរណ៍របួសជើង ប៉ុន្តែលោកមិនបានសម្រាកដើម្បីមើលថែរបួសនោះឱ្យជាសះនៅឡើយ គឺលោកចំណាយពេលនៅផ្ទះតែ ១០ថ្ងៃប៉ុណ្ណោះ។
![]()
ការខំប្រឹងប្រែងនេះ Yuan អាចរកប្រាក់ចំណូលបានចន្លោះពីជាង ៧០-៨០ដុល្លារ រីឯថ្ងៃខ្លះមានភ្លៀងធ្លាក់លោកអាចរកបានប្រមាណ ១០០ដុល្លារក្នុងមួយថ្ងៃ។ ពេលខ្លះ Yuan បានដឹកជញ្ជូនរហូតដល់ម៉ោង ៣ទៀបភ្លឺ និងក្រោកម៉ោង ៦ព្រឹកដើម្បីបន្តការងាររបស់លោក បើតាមការឱ្យដឹងពីអ្នកដឹកទំនិញដូចគ្នាបានឱ្យដឹងថា Yuan បានប្តូរទៅធ្វើការនៅ Hubei វិញដោយសារត្រូវចិញ្ចឹមកូនប្រុសវ័យ ១៦ឆ្នាំរបស់លោកដែលកំពុងសិក្សាផងដែរ៕
