×

អបអរសាទរទិវាកម្ពុជា (Cambodia Day)៖ សម្តែងនូវការគោរពដឹងគុណដល់ វប្បធម៌,​ ពង្សាវតា, និងមរតកបេតិកភណ្ឌ ដែលបានបន្សល់ទុក

ទិវាកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានគោលបំណងថែរក្សា និងលើកតម្កើងបេតិកភណ្ឌខ្មែរ បង្រួបបង្រួមគ្នារវាងសហគមន៍ តាមរយៈសិល្បៈប្រពៃណី តន្ត្រី និងការសម្តែងនានា ព្រមទាំងលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅ ដើម្បីឲ្យវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាកាន់តែសម្បូរបែប។

ក្រុង សាន់ ហ្វ្រានស៊ីស្កូ, កាលីហ្វ័ញ៉ា (San Francisco, CA) – ចំកណ្តាលទីប្រជុំជននៃតំបន់ Union Square នឹងមានទស្សនីយភាពដ៏រស់រវើករួមជាមួយតន្ត្រី និងម្ហូបអាហារយ៉ាងសម្បូរបែបពីប្រទេសកម្ពុជា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៤, ដែលជាថ្ងៃដែលពួកយើងជួបជុំគ្នា ដើម្បីអបអរសាទរទិវាកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ មូលនិធិព្រះពុទ្ធសាសនាខ្មែរ (Khmer Buddhist Foundation)​ និង ផលិតកម្មភាពយន្ត Water Buffalo Pictures ដោយមានការសហការជាមួយ  សម្ព័ន្ធ Union Square Alliance និង បានីយដ្ឋាន​ Cafe Du Nord។ ព្រឹត្តិការណ៍នេះសន្យាថា នឹងនាំមកជូនលោកអ្នកនូវការសម្តែងសិល្បៈវប្បធម៌ ឳកាសពង្រីកទំនាក់ទំនង និងបង្កើតភាតរភាពក្នុងសហគមន៍ ក្នុងការសម្តែងអំណរគុណដល់មរតកវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា។

ទិវាកម្ពុជា ត្រូវបានធ្វើឡើងតាមរយៈការគាំទ្រដ៏ថ្លៃថ្លាពីសប្បុរសជន Lyna Lam,សហស្ថាបនិក/ប្រតិបត្តិករនៃទិវាកម្ពុជា និង មូលនិធិព្រះពុទ្ធសាសនាខ្មែរ, ដែលជាអង្គការមិនរកប្រាក់ចំណេញ មានមូលដ្ឋាននៅទីក្រុង សាន់ ហូសេ (San Jose) ដែលបានប្តេជ្ញាចិត្តក្នុងការអភិរក្សមរតកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្មែរ។

ទំនាក់ទំនងរវាងសហគមន៍៖ ទិវាកម្ពុជាគឺលើសពីការប្រារព្ធពិធីវប្បធម៌។ វា​គឺ​ជាព្រឺត្តិការដ៏សំខាន់ក្នុង​ការលើកកម្ពស់ស្មារតីតស៊ូអត់​ធន់​ក្នុង​សហគមន៍​​យើង។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពរឹងមាំ និងអ្វីដែលជាដួងព្រលឹង របស់ប្រជាពលរដ្ឋខ្មែរយើង ដែលភាគច្រើនបានជម្នះឧបសគ្គយ៉ាងធំធេងក្នុងការថែរក្សា និងចែករំលែកមរតក បន្តទៅជំនាន់ក្រោយ។

ស្របពេលដែលយើងប្រមូលផ្តុំគ្នានៅក្នុងតំបន់ Union Square, យើងសម្តែងអំណរគុណចំពោះបុព្វការីជន និងបន្តដំណើរទៅមុខសម្រាប់អនាគតដែលពោរពេញទៅដោយក្តីសង្ឃឹម និងភាពរុងរឿង។ ការសម្តែង និងសកម្មភាពនានាក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមសម្រាប់តែការកម្សាន្តប៉ុណ្ណោះទេ វាក៏ជាការព្រឹត្តិការណ៍អបអរដល់ប្រវត្តិសាស្រ្តដ៏យូរអង្វែង មោទនភាពវប្បធម៌ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងភាតរភាព និងសាមគ្គីភាពក្នុងសហគមន៍ខ្មែរ។

សារដ៏បំផុសគំនិត៖ “ក្នុងការប្រារព្ធទិវាកម្ពុជា ពួកយើងនឹងបានដឹងពីភាពអស្ចារ្យរបស់បុព្វបុរសយើងក្នុងដំណើរកសាងជាតិ ក៏ដូចជា ស្មារតីតស៊ូអត់ធន់នៃសហគមន៍ខ្មែរយើង។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីចំណុចពិសេសនៃវប្បធម៌របស់ខ្មែរយើងប៉ុណ្ណោះទេ ក៏ប៉ុន្តែ មានបង្ហាញផងដែរនូវភាពរឹងមាំនៃទំនាក់ទំនងរវាងសហគមន៍នានា។ ចូលរួមទាំងអស់គ្នា ដើម្បីលើកតម្កើងមរតករបស់យើង អបអរសាទរសមិទ្ធិផលរបស់យើង និងលើកទឹកចិត្តកូនចៅជំនាន់ក្រោយឲ្យបន្តថែរក្សា ការពារ និងផ្សព្វផ្សាយកេរ្តិ៍ដំណែលរបស់ដូនតាយើង។ តាមរយៈតន្ត្រី សិល្បៈ និងការជួបជុំ យើងនឹងរកឃើញមនោសញ្ចេតនាញាតិមិត្ត ដើម្បីកសាងក្តីសង្ឃឹម និងបុព្វហេតុនៃការតស៊ូសម្រាបអនាគតដ៏រុងរឿងរបស់ពួកយើង។ ”

ព្រឹត្តិការណ៍៖

  • កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤
  • ទីតាំង៖ Union Square, San Francisco, CA
  • ម៉ោង៖ 10:00 ព្រឹក ដល់ 8:30 យប់
  • ការចូលរួម៖ ឥតគិតថ្លៃ និង ជាសាធារណៈ
  • គេហទំព័រ៖ www.cambodiaday.com

ការសម្តែងពិសេសដោយតារាល្បីៗដូចជា៖

  • ខេមរៈ សិរីមន្ត
  • ក្រុមតន្ត្រី Dengue Fever
  • មាស សុខសោភា
  • បាន មុន្នីល័ក្ខ
  • ចាន់ មករា
  • សាន ពិសិដ្ឋ
  • ជេ ចាន់
  • ខ្មែរការ៉ែន (Khmer Karen)
  • ក្រុមតន្ត្រី Black Spider Band

លើសពីនេះ លោកគ្រូ កេនយ៉ា ប្រាជ្ញ, ឌី សៅ, ថារ័ត្ន អ៊ុំ, និង សំបូរ គីម នឹងទាក់ទាញទស្សនិកជនជាមួយនឹងការរួមគ្នាសម្ដែងយុទ្ធគុនបុរាណខ្មែរ។ ក៏នឹងមានផងដែរ ការបង្ហាញពីសិល្បចម្អិន និងម្ហូបខ្មែរ នៅក្នុងព្រឹត្តិការណ៍នោះ។

ទិវាកម្ពុជា (Cambodia Day) គឺជាព្រឹត្តិការណ៍ដែលបើឲ្យមានការចូលរួមជាសាធារណៈ និងឥតគិតថ្លៃ។ កម្មវិធីនេះនឹងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានរួមបញ្ចូលព្រឹត្តិការណ៍វប្បធម៌ ការប្រគំតន្ត្រី ការសម្តែងរបាំ និងការបង្ហាញម្ហូបអាហារយ៉ាងសម្បូរបែប សម្រាប់អ្នកចូលរួមគ្រប់វ័យ។ ព័ត៌មានបន្ថែមមាននៅលើគេហទំព័រ www.cambodiaday.com ។ ទិវាកម្ពុជា (Cambodia Day) ត្រូវបានបង្កើតឡើងដោយ Lyna Lam និង Daron Ker ដែលជាផលិតករ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង