![]()
នំអន្សមជានំប្រពៃណីខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ក្នុងសម័យជ័យវរ្ម័នទី២ ដែលតំណាងឱ្យសសរភ្លើងឥស្វរៈ។ មកទល់ពេលនេះ នំអន្សម ក៏ត្រូវបានវិចដើម្បីដឹងគុណដល់អ្នកដែលមានគុណ ដែលខិតខំបីបាច់ថែរក្សាយើង ឬយកទៅប្រគេនព្រះសង្ឃនៅក្នុងឱកាសចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។
ក្នុងឱកាសកាន់បិណ្ឌ ឬរដូវភ្ជុំនេះ បេក្ខជន MasterChef Cambodia រដូវកាលទី៣ ដែលកម្មវិធីត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានដូចជា សំអន កន រួច និង បញ្ញា ក៏បានបង្ហាញខ្លួននៅក្នុងចេញវីឌីអូធ្វើនំអន្សមតាមបែបអ្នកស្រុកគូលែន ដែលនំរបស់គាត់ប្លែកពីនំអន្សមធម្មតា។
បងស្រីដែលរស់នៅស្រុកគូលែន ខេត្តព្រះវិហារ បានបង្ហាញពីការវិចអន្សមទម្ងន់ ២គីឡូក្រាម។ ចំណែកអង្ករយកដាក់ជាមួយស្លឹកតយ និងដូង ព្រមទាំងសាច់ជ្រូក និងស្លឹកកញ្ឆាយផងដែរ។
សូមជម្រាបថា សំអន ដែលជាបេក្ខជន MasterChef Cambodia ក្នុងបញ្ជី Top 10 នឹងប្រកួតនៅសប្ដាហ៍ទី១៨ ខាងមុខនេះ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ចាប់ពីម៉ោង ៨ យប់តទៅ៕