×

សាឡាត់ ស្រីឡាង បានត្រឹមឆ្លើយតបមួយម៉ាត់យ៉ាងខ្លីក្រោយម្ចាស់បំណុលផុសជាសាធារណៈ

ភ្នំពេញ៖ សុខៗគណនីហ្វេសបុកមួយឈ្មោះ Ly Chan Vatey បានផុសឱ្យដឹងថា តារាសម្តែង សាឡាត់ ស្រីឡាង បានខ្ចីលុយខ្លួនចំនួន ២០០ដុល្លារ និងសន្យាថាសងត្រលប់មកវិញក្នុងរយៈពេល ២ថ្ងៃ ប៉ុន្តែគិតមកទល់ពេលនេះបានអូសបន្លាយអស់ជិត ២ខែហើយដោយមានពាក្យដោះសារមិនចេះចប់ទើបធ្វើឱ្យម្ចាស់គណនីខាងលើផ្ទុះកំហឹងដល់ថ្នាក់ផុសនៅហ្វេសបុកជាសាធារណៈ។

ការផុសនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាខឹងសម្បារជាខ្លាំងខណៈអ្នកមួយចំនួនសុខចិត្តសងជំនួសក៏មាន។ យ៉ាងណាមិញ ក្រោយឃើញការផុសរបស់ Ly Chan Vatey ហើយ សាឡាត់ ស្រីឡាង ក៏បានរកដំណោះស្រាយសងលុយទៅម្ចាស់គណនីខាងលើគ្រប់ចំនួន ប៉ុន្តែបែរត្រូវនាងបាញ់ត្រលប់ទៅវិញដោយនិយាយមួយម៉ាត់យ៉ាងខ្លីថា “ហួសពេលហើយ”។

មិនមាននរណាដឹងឡើយថា ស្ថានភាពរបស់តារាសម្តែងស្រី សាឡាត់ ស្រីឡាង កំពុងជួបប្រទះអ្វីឡើយទើបធ្វើឱ្យនាងមិនមានលទ្ធភាពសងប្រាក់គេតាមពាក្យសន្យា ប៉ុន្តែតាមការផុសក្នុង Story របស់នាង នាងបានត្រឹមឱ្យដឹងថា “អ្នកណាក៏មានបញ្ហាដែលជាមិនផុតទេ”។ គួរបញ្ជាក់ដែរថា ចាប់តាំងពី សាឡាត់ ស្រីឡាង ត្រូវបានអតីតភរិយាថៅកែផលិតកម្មមួយបកអាក្រាតថាតារាស្រីរូបនេះទាក់ទងប្តីនាងមក ទីផ្សារការងាររបស់ សាឡាត់ ស្រីឡាង ត្រូវបានលិចផុតទាំងស្រុង និងទើបទទួលបានការងារបន្តិចបន្តួចឡើងវិញ បែរពេលនេះត្រូវជួបរឿងអាស្រូវម្តងទៀត៕

Screenshot

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង