×

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួម និងកៀរគរថវិកាគាំទ្រដល់មហោស្រពអាហារមេគង្គ

ភ្នំពេញ៖ កាលរាត្រីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤នេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរ ចូលរួមគាំទ្រដល់មហោស្រពអាហារមេគង្គ ដើម្បីចូលរួមអបអរសាទរដល់ទេពកោសល្យជំនាញធ្វើម្ហូបនៅតំបន់មេគង្គ រសជាតិអាហារដែលមានដើមកំណើតនៅតំបន់ទន្លេមេគង្គ ដែលនាំមកបង្ហាញនៅក្នុងមហោស្រពអាហារមេគង្គ ។

កម្មវិធីសប្បុរសធម៌ Gala Dinner ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគសិល្បករខ្មែរ។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែក វិភាគទានក្នុងកម្មវិធីសប្បុរសធម៌នេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមសិល្បៈបុរាណ ទៅសម្តែងក្នុងកម្មវិធីរាត្រីសមោសរ «White Hats Gala Dinner»ដើម្បីផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរដល់អ្នកចូលរួមផង និងចូលរួមកៀរគរថវិកាដើម្បីគាំទ្រដល់កម្មវិធីនេះ ដើម្បីប្រមូលថវិកាជួយដល់ការងារសប្បុរសធម៌នៅកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង