×

សាងកេរ្តិ៍ឈ្មោះបានល្បីហើយ ពេលនេះតួអង្គ វ៉ីយីងលូ ដឹកដៃតារាប្រុស Hong Yao ទៅចុះឈ្មោះរៀបការក្លាយជាប្តីប្រពន្ធពេញច្បាប់

ចិន៖ អ្នកនិយមទស្សនារឿងភាគចិនបុរាណប្រាកដជាបានស្គាល់ វ៉ី យីងលូ ក្នុងរឿង ជម្លោះដំណាក់យានស៊ី ដែលនាងសម្តែងជាតួស្រីដែលមានភាពឆ្លាតវៃខ្លាំង អាចយករួចខ្លួនបានរាល់ពេលដែលជួបបញ្ហាម្តងៗ។ ដោយសារអត្តចរិក និងភាពឈ្លាសវៃរបស់នាង បានធ្វើឱ្យព្រះអង្គពេញចិត្តនាងខ្លាំងរហូតគ្មានស្រីស្នំណាអាចជំនួសបាន។

ចាប់តាំងពីសម្តែងក្នុងរឿង ជម្លោះដំណាក់យានស៊ីមក តារាស្រី Wu Jiyan ទទួលបានសន្ទុះប្រជាប្រិយភាពខ្លាំងរហូតរឿងភាគនីមួយៗដែលនាងបានសម្តែងតែងទទួលបានការគាំទ្រមិនធម្មតាឡើយ។ យ៉ាងណាមិញ កំពុងល្បីសុខៗ Wu Jiyan បានសម្រេចចិត្តរៀបការជាមួយនឹងតារាប្រុស Hong Yao កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលនាងបានផុសនៅគណនី Weobi ជាផ្លូវការ។

មុនរៀបការ Wu Jiyan និង Hong Yao ត្រូវបានសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រប្រទះឃើញអ្នកទាំង ២ណាត់ជួបគ្នា និងទំនាក់ទំនងស្និទ្ធស្នាលលើសពីការរៀបអាន ប៉ុន្តែបើទោះជាសារព័ត៌មានបានផ្សព្វផ្សាយភ្លូកទឹកភ្លូកដីប៉ុណ្ណាក៏តារាប្រុសស្រីទាំង ២នេះមិនចេញមុខបកស្រាយអ្វីទាំងអស់ដែលគិតពីទំនាក់ទំនងរបស់ពួកគេទាំង ២គិតមកទល់ពេលនេះមានរយៈពេល ៥ឆ្នាំហើយ។

ទីបំផុត ទំនាក់ទំនងដែលមិនបានប្រកាសប្រាប់អ្នកគាំទ្រឱ្យដឹងមុន បែរស្ងាត់ៗដឹកដៃគ្នាទៅចុះឈ្មោះរៀបការ និងប្រកាសនៅគណនីបណ្តាញសង្គមក្រោយមានឈ្មោះជាប្តីប្រពន្ធស្របច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង