
នៅក្នុងសប្ដាហ៍ទី១៨ របស់កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដំណើរនៅក្នុងផ្ទះបាយរបស់ បេក្ខនារី ផល វណ្ណី ឈានដល់ទីបញ្ចប់ បន្ទាប់ពីទទួលបរាជ័យក្នុងវិញ្ញាសាសម្ពាធដ៏តានតឹង ក្នុងការចម្អិន Ravioli ដែលជាម្ហូបអឺរ៉ុបដ៏ល្បីល្បាញ។
វណ្ណី បានអរគុណចំពោះក្រុមការងារ MasterChef និងគណៈកម្មការ ណារ៉ា ជេស៊ីកា និង ម៉េងហ៊ី សម្រាប់ការណែនាំដ៏ល្អ និងការយកចិត្តទុកចិត្តលើបេក្ខជនទាំងអស់នាពេលកន្លងមក ពិសេសអរគុណដល់ក្រុមហ៊ុន Khmer Beverages និងស្ថានីយទូរទស្សន៍ CTN ដែលនាំឱ្យមានកម្មវិធីនេះឡើងសាជាថ្មី។

បន្ទាប់ពីការជម្រុះរបស់ វណ្ណី នេះដែរ រស្មី បានបង្ហោះនៅលើ Facebook បង្ហាញពីការសោកស្ដាយរបស់ខ្លួន។ “សោកស្ដាយដេលបងវណ្ណីធ្លាក់នៅសប្ដាហ៍នេះ ខ្ញុំលែងមានអ្នកយល់ចិត្ត លែងមានគ្នានិយាយ Sad ណាស់បង Vanny Phal មនុស្សមាត់ត្រង់ដូចគ្នា”។

ការបង្ហោះរបស់រស្មីបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរបស់អ្នកទាំងពីរ ខណៈកន្លងមករស្មី ពុំសូវបង្ហាញពីភាពជិតស្និតជាមួយនឹងបេក្ខជនណាម្នាក់ឡើយ នាពេលកន្លងមក។
វណ្ណីគឺជាបេក្ខជនទី១៦ ដែលត្រូវបានជម្រុះចេញពីកម្មវិធី និងជាបេក្ខជនកំពូលទាំង១០ចុងក្រោយដំបូងគេបង្អស់ ដែលអស់សិទ្ធិឈរចម្អិនក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia រដូវកាលទី៣។ តើបេក្ខជនរូបណានឹងក្លាយជាអ្នកបន្ទាប់ដែលត្រូវដើរចេញពីផ្ទះបាយ MasterChef នៅសប្ដាហ៍ទី១៩? តាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ចាប់ពីម៉ោង ៨យប់តទៅ៕