![]()
វណ្ណី ដែលធ្លាប់ជាបេក្ខនារីឆ្នើមក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មិនអាចបន្តដំណើរនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធីបានទៀតទេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ វណ្ណី គឺជាបេក្ខនារីដំបូងគេគេបង្អស់ដែលទទួលបានអាទិភាពពិសេស មិនតម្រូវឱ្យចូលប្រកួតនិងទទួលបានសុវត្ថិភាពកាលពីសប្ដាហ៍ទី១៦។ ប៉ុន្តែវណ្ណី មានការធ្លាក់ទឹកដី កាលសប្ដាហ៍ទី ១៧ ក្នុងការប្រកួតប្រអប់អាថ៌កំបាំង ដែលធ្វើឱ្យខ្លួនឯងជាបេក្ខជនចុងក្រោយបង្អស់។

ទម្រាំក្លាយជាបេក្ខជនកំពូលទាំង១០ចុងក្រោយនេះ វណ្ណី ធ្លាប់ឈ្នះ Top 1 ក្នុងការប្រកួត MasterChef ចំនួន ២លើក កាលពីសប្ដាហ៍ទី៣ និងសប្ដាហ៍ទី១៥។
MasterChef Cambodia រដូវកាលទី៣ មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
