×

សំអនមិនទាន់អាចរកជ័យជម្នះនៅក្នុងការប្រកួតជាក្រុមក្នុងនាមជាអ្នកដឹកនាំជាលើកដំបូងក្នុងផ្ទះបាយ MasterChef

សំអន បានដឹកនាំក្រុមជាលើកដំបូង នៅក្នុងផ្ទះបាយ MasterChef Cambodia កាលពីសប្ដាហ៍ទី១៨ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។ ប៉ុន្តែការដឹកនាំក្រុមនេះ សំអន បានមិនអាចយកឈ្នះក្រុមរបស់ សុធារិទ្ធ បានឡើយ ទោះបីជាទទួលបានអាទិភាពដើម្បីជ្រើសរើសសមាជិកក្រុមមុនក៏ដោយ។

លទ្ធផលនេះ គឺបន្ទាប់ពីគណៈកម្មការ ណារ៉ា ជេស៊ីកា និងម៉េងហ៊ី តម្រូវឱ្យក្រុមទាំងពីរចម្អិនម្ហូប ចំនួន ២ មុខ ដែលមានអាហារសម្រន់ និងអាហារចម្បងពីគ្រឿងផ្សំគោល ត្រីសាលម៉ុន និងគ្រឿងផ្សំដទៃទៀតជាច្រើន។ ដោយក្រុមរបស់សំអន បានចម្អិនស៊ូស៊ីកូនកាត់ ជាមួយដំឡូងបារាំង និងសម្បកសារ៉ាយជាអាហារសម្រន់ និង ស្ដេកសាលម៉ុនជាមួយដំឡូងបារាំង ជាអាហារចម្បង។ ចំណែកក្រុមរបស់សុធារិទ្ធ បានចម្អិនអាហារសម្រន់ជា សាលម៉ុន ក្រាវលិកសាឡាត់ ជាមួយម៉ាយូណេស និងអាហារចម្បងជា ម៉ូសែក សាលម៉ុន ជាមួយគ្រីមសុស។

ក្រោយទទួលបរាជ័យ ក្រុមរបស់សំអន បានប្រឈមមុខនឹងវិញ្ញាសាសម្ពាធ។ ទោះការដឹកនាំលើកដំបូងមិនទទួលបានជោគជ័យ តែសំអនបានសន្យាថានឹងកែតម្រូវចន្លោះខ្វះខាតដើម្បីសម្រេចក្ដីស្រមៃក្នុងខ្លួនក្នុងការគ្រងពានរបស់ MasterChef Cambodia ជាមួយនឹងទឹកប្រាក់ ២០០លានរៀល និងងារជាចុងភៅនៅសណ្ឋាគារផ្កាយប្រាំ Hyatt Regency ផងដែរ។

តស់ទៅមើលការប្រកួតរវាងក្រុមរបស់សំអន និងក្រុមរបស់សុធារិទ្ធ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង