ភ្នំពេញ៖ អ្នកផលិតមាតិកាប្រវត្តិសាស្ត្រដ៏ល្បី Rick Kh ទទួលបានប្រជាប្រិយភាពត្រឹមមួយប៉ប្រិចភ្នែកដោយសារលោកតែបង្ហាញគ្រប់យ៉ាងដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ខ្មែរ បង្ហាញទៅកាន់ពិភពលោក រហូតត្រូវបានមហាជនអ្នកនិយមលេងបណ្តាញសង្គមពេញចិត្តជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃ Rick Kh កាន់តែជោគជ័យខ្លាំងលើអាជីពរបស់ខ្លួនរហូតពេលនេះលោកបានបង្កើតក្រុមហ៊ុនមួយទៀតផង ប៉ុន្តែលោកមិនទាន់បង្ហាញជាផ្លូវការថាយ៉ាងម៉េចឡើយ ព្រោះគ្រប់យ៉ាងស្ថិតក្នុងដំណាក់កាលរៀបចំនៅឡើយ។
ទាំងការបង្កើតមាតិកា ការផ្សព្វផ្សាយផលិតផល ឬ ដំណើរការបង្កើតក្រុមហ៊ុនមុខរបរអ្វីនោះទេ Rick តែងទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលលោកកំពុងខ្វះពេលនេះគឺមិនទាន់រកឃើញដៃគូជីវិតនៅឡើយ។ ជារឿយៗ Rick តែងទទូចចង់មានស្នេហានឹងគេ ព្រោះបើទោះជាសព្វថ្ងៃនេះលោកមានភាពរវល់ជាមួយនឹងការងារខ្លាំងប៉ុណ្ណាក៏នៅតែមានអារម្មណ៍ថាឯកោចង់មានដៃគូយល់ចិត្តដូចគេដែរ។
Rick បានទទួលស្គាល់ថា ពេលនេះលោកបានព្យាយាមបើកចិត្តចេញធ្វើការណាត់ជួបរកដៃគូស្នេហា ឬ លេងឆាតជាមួយអ្នកដែលឆាតទៅលោកច្រើននាក់ ប៉ុន្តែនៅមិនទាន់អាចរកបានអ្នកមាននិស្ស័យជាមួយនៅឡើយ។ ទោះជាយ៉ាងណា លោកបានចេញវីដេអូមួយបារម្ភថា ប្រសិនលោកណាត់ជួបអ្នកគាំទ្រខ្លួនតើអាចទៅរួចដែរឬទេ? ហើយប្រសិនមិត្តភក្តិរបស់អ្នកដែលលោកណាត់ជួបនោះមិនចូលចិត្តលោក តើនឹងប្រឈមបញ្ហាបែបណា? ម៉្យាងទៀត ដោយសារលោកជាមនុស្សមហាជន ដូចនេះកំហុសឆ្គងអាចនឹងកើតមានមិនអាចចៀសផុត ដូចនេះតើអាចនឹងធ្វើឱ្យដៃគូរបស់លោកបាក់មុខដែរឬយ៉ាងណា?
ជាមួយនឹងការផុសវីដេអូសុំយោបល់ពីអ្នកគាំទ្រនេះផងដែរ មានអ្នកគាំទ្រជាច្រើនយល់ថា ការដែលមានទំនាក់ទំនងស្នេហារវាង Idol និង Fan ហាក់មិនមានបញ្ហាដែលទំនងរារាំងក្តីស្រលាញ់បានឡើយ ប្រសិនអ្នកទាំង ២ស្រលាញ់ និងយល់ពីគ្នា៕