×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

កំពូលតារាយូធូបដ៏ល្បី IShowSpeed ​​សរសើររសជាតិសាច់មាន់ KFC Cambodia អំឡុងពេលផ្សាយផ្ទាល់នៅភ្នំពេញ

YouTuber ដ៏ពេញល្បីល្បាញ IShowSpeed ​​បានធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ទាំងអ្នកមើលក្នុង Live និងនៅខាងក្រៅផ្ទាល់ រំភើបខ្លាំងនៅថ្ងៃនេះ ក្នុងអំឡុងពេល Live ពីទីក្រុងភ្នំពេញ ជាង ៣ម៉ោង ដែលរូបគេបានហូបសាច់មាន់ KFC Cambodia ជាលើកដំបូង។ តារាអ៊ិនធឺណិតរូបនេះ បានទទួលទានមាន់បំពង និងបង្ហាញការយល់ឃើញពីរសជាតិ ជាមួយនឹងអ្នកទស្សនារាប់លាននាក់។

គ្រាន់តែភ្លក់ភ្លាម IShowSpeed លាន់មាត់ថា “It is so good!” មានន័យថា “ឆ្ងាញ់ខ្លាំងណាស់” ដែលវាជាអារម្មណ៍ពិតចេញពីចិត្តរបស់បុគ្គលដ៏ល្បីល្បាញលើពិភពលោក មិនខុសពីអតិថិជនរបស់ KFC Cambodia រាប់លាននាក់នៅកម្ពុជានោះទេ។ ក្នុងនាមជាកូនខ្មែរ Fan Fan បានបង្ហាញអារម្មណ៍រីករាយ ដែលអាហាររបស់ KFC Cambodia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទទួលការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ IShowSpeed ​​។

ការ Live របស់ IShowSpeed មិនត្រឹមតែបង្វែរការចាប់អារម្មណ៍របស់ភ្ញៀវជាតិនិងអន្តរជាតិចំពោះ KFC Cambodia ដែលមាននៅក្នុងប្រទេសកម្ពុជាជាច្រើនសាខាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីមុខម្ហូបប្រពៃណីខ្មែរ សិល្បៈក្បាច់គុន និងទីតាំងទេសចរណ៍ជាច្រើននៅក្នុងរាជធានីភ្នំពេញផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង