![]()
នាឱកាសកាន់បិណ្ឌនេះ បេក្ខជន MasterChef Cambodia បានបង្ហាញសកម្មភាពនៅខាងក្រៅផ្ទះបាយ ដើម្បីឆ្លៀតពេលធ្វើបុណ្យឧទ្ទិសដល់បុព្វការីជន ជាក់ស្ដែង បេក្ខនារី ប៊ុន លីនណា ដែលជាកំពូលបេក្ខភាពទាំង៩នាក់ចុងក្រោយ ក្នុងផ្ទះបាយ MasterChef បានបង្ហាញសកម្មភាពនៅវត្តគល់ទទឹង នាឱកាសបិណ្ឌ ៧ ជាមួយនឹងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។
ក្នុងឱកាសនេះ លីនណា បានចែករំលែករូបភាពនៅលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនដូច្នេះថា៖ “អត់ដែលក្បត់ណាគេទេ តែចង់ធ្វើបុណ្យបន្ថែម”។ ធ្លាប់តែឃើញនៅក្នុងផ្ទះបាយ ឈរចម្អិនម្ហូប និងពាក់អៀវរបស់ MasterChef លីនណា បង្ហាញភាពស្រស់ស្អាតម្យ៉ាងជាមួយនឹងសម្លៀកបំពាក់ទៅវត្ត ធ្វើឱ្យប្លែកភ្នែកម្យ៉ាងសម្រាប់ Fan Fan របស់ខ្លួន។
គួររំឭកថា លីនណា គឺជាបេក្ខនារីដំបូងគេបង្អស់ ដែលបានជាប់ជាបេក្ខភាព ១០ នាក់ដំបូងគេបង្អស់ នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីសប្ដាហ៍ទី១៧ ហើយក៏ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង៩នាក់ បានជាប់នៅសប្ដាហ៍ទី១៨ ដែលគេចផុតពីការជម្រុះចេញពីកម្មវិធី។
MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
