×

បេក្ខជន-បេក្ខនារី MasterChef ទទួលបានឱកាសការងារហូរហែ ទោះការប្រកួតប្រជែងក្នុងផ្ទះបាយកំពុងបន្ត

កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បាននិងកំពុងបន្តដំណើរការស្វែងរកបេក្ខភាពដែលនឹងក្លាយជាម្ចាស់ពានអមជាមួយទឹកប្រាក់ ២០០លានរៀលនិងងារជាចុងភៅនៅសណ្ឋាគារ Hyatt Regency នារដូវកាលទី៣។ បេក្ខជនចំនួន ៩នាក់តែប៉ុណ្ណោះ ដែលនឹងត្រូវឈរចម្អិនក្នុងផ្ទះបាយ ដ៏ប្រណីតរបស់ MasterChef នាថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ខាងមុខនេះ។

ថ្វីបើការប្រកួតមិនទាន់បញ្ចប់ក៏ពិតមែន ប៉ុន្តែបេក្ខជន-បេក្ខនារីជាច្រើន បានទទួលឱកាសការងារជាហូរហែ ក្នុងការថតផ្សព្វផ្សាយសម្រាប់យីហោក្នុងស្រុក ពិសេសយីហោដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Khmer Beverages ផ្ទាល់តែម្ដង។ ជាក់ស្ដែង បេក្ខជន សុធារិទ្ធ សំអន និងវីល្លៀម សុទ្ធតែទទួលបានការងារដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ Healthy CHEF ឬទឹកបរិសុទ្ធ CAMBODIA ជាដើម។

ដោយឡែក សម្រាប់ម៉ាលីន និងដាឡែត សង្កេតឃើញថា អ្នកទាំងពីរតែងតែថតផ្សព្វផ្សាយឱ្យក្រុមហ៊ុនក្នុងស្រុក ដែលទាក់ទងនឹងសម្លៀកបំពាក់ សំអាងការ ជាដើម។ ក្រៅពីនេះ បេក្ខជនផ្សេងៗទៀត បានផលិតមាតិកាពីការចម្អិនម្ហូប ដើម្បីចែករំលែកជូន Fan Fan របស់ខ្លួន នៅលើបណ្ដាញសង្គមនានា។ នេះក៏បានបង្ហាញពីភាពជោគជ័យមួយរបស់បេក្ខភាព MasterChef ទោះលទ្ធផលទៅជាយ៉ាងណា ក៏ឱកាសការងារអាចមានជាបន្តបន្ទាប់។

MasterChef Cambodia មិនត្រឹមតែជាការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដែលផ្សព្វផ្សាយនូវម្ហូប និងវប្បធម៌ដ៏ផូផង់របស់ខ្មែរទៅកាន់ពិភពលោក។ ថ្មីៗនេះ MasterChef Cambodia បានចាប់ផ្ដើមមាន Subtitle ជាភាសាអង់គ្លេស នៅលើឆានែល YouTube របស់ខ្លួនដើម្បីផ្ដល់ភាពងាយស្រួលដល់ទស្សនិកជននៅបរទេស អាចទស្សនាបានផងដែរ។

MasterChef Cambodia រដូវកាលទី៣ មានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង