Ravioli មានប្រភពពីប្រទេសអ៊ីតាលីដោយមានឯកសារយោងដែលមានតាំងពីសតវត្សរ៍ទី១៤។ ឈ្មោះ “Ravioli” ត្រូវបានគេជឿថាមកពីពាក្យអ៊ីតាលី Riavvolgere មានន័យថា រុំ ។ Ravioli ជាញឹកញាប់ត្រូវបានចម្អិនដោយល្បាយនៃឈីស Ricotta, ហឺប និងបន្លែ។
ប្រជាប្រិយភាពរបស់ Ravioli បានកើនឡើងក្នុងកំឡុងសម័យ Renaissance ដែលវាបានក្លាយជាម្ហូបដ៏ពេញនិយមរបស់ប្រទេសអ៊ីតាលី។ ការប្រែប្រួលទៅតាមតំបន់បានចាប់ផ្តើមអភិវឌ្ឍ Ravioli ដោយបន្ថែមទឹក Sauce ផ្សេងៗ អាស្រ័យលើគ្រឿងផ្សំដែលមាននៅក្នុងតំបន់នោះ។ នៅភាគខាងជើងប្រទេសអ៊ីតាលី គេបន្ថែម សាច់ និងឈីស ខណៈដែលភាគខាងត្បូងប្រទេសអ៊ីតាលី គេចូលចិត្ត ឈីស Ricotta និងស្ពៃ Spinach ។
នៅសតវត្សរ៍ទី ១៦ Ravioli ចាប់ផ្ដើមមានប្រជាប្រិយភាពនៅប្រទេសបារាំង និងអង់គ្លេស។ ជនអន្តោប្រវេសន៍អ៊ីតាលី បាននាំយកម្ហូបនេះទៅសហរដ្ឋអាមេរិក នៅចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២០ ភ្លាមៗនោះវាបានក្លាយជាអាហារដ៏សំខាន់។ នៅក្នុងសម័យទំនើបនេះ Ravioli ត្រូវបានចុងភៅច្នៃប្រឌិត ជាមួយទឹក Sauce នានា។
សព្វថ្ងៃនេះ Ravioli នៅតែជាម្ហូបដែលមិនចេះជិនណាយរបស់អ្នកទទួលទានម្ហូបអ៊ីតាលី នៅជុំវិញពិភពលោក។
តស់ទៅទស្សនាការចម្អិន Ravioli ពី Judge ម៉េងហ៊ី និងបេក្ខជន MasterChef Cambodia តាមរយៈវីឌីអូខាងក្រោម៖