×

ខុសមកពីខាងស្រីទៀត គ្រាន់តែ Travis Kelce ធ្លាក់ទឹកដៃលេងកីឡាមិនបានល្អបែរម្នាក់ៗបន្ទោសថាមកពី Taylor Swift

អាមេរិក៖ ចាប់តាំងពីមានទំនាក់ទំនងស្នេហាជាមួយនឹង Travis Kelce មកធ្វើឱ្យតារាចម្រៀងស្រីលំដាប់ពិភពលោក Taylor Swift តែងចំណាយពេលវេលារបស់នាងទៅគាំទ្រគូស្នេហ៍មិនដែលខានឡើយ ទើបតែការប្រកួត National Footbal League ចុងក្រោយនេះអ្នកគាំទ្រចាប់អារម្មណ៍ថា Travis ហាក់មានអារម្មណ៍មិនមូល និងមានទឹកមុខស្រងូតស្រងាត់ខណៈការប្រកួតលើកនេះមិនឃើញមានវត្តមាន Taylor ចូលរួមឡើយ។

ក្រៅពីធ្លាក់ចុះក្នុងអាជីពរបស់ខ្លួនហើយ Travis ហាក់បង្វែរការចាប់អារម្មណ៍ទៅថតផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាថត Podcast ជាដើម ហើយចំណុចដែលបានដើរទន្ទឹមគ្នាទាំងនេះក៏ធ្វើឱ្យមហាជននាំគ្នារិះគន់ចោទប្រកាន់ថាដោយសារ Taylor ទើប Travis លែងផ្តោតអារម្មណ៍ទៅខាងកីឡាដោយមួយថ្ងៃៗគិតតែពីមិត្តស្រី និង Podcast បើបែបនេះយកល្អគួរចូលនិវត្តន៍វិញហាក់ប្រសើរជាង។

គួរបញ្ជាក់ដែរថា នៅពេលរងពាក្យរិះគន់បែបនេះហើយ Taylor មិនឃើញមានប្រតិកម្មអ្វីឡើយបើទោះជាពេលនេះនាងមានពេលទំនេរកំពុងធ្វើដំណើរកម្សាន្តក្រោយបញ្ចប់ Era Tour Concert របស់នាងហើយក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង