×

លីនដា ពាក់អាវអៀមខ្មៅជាលើកដំបូងក្នុងផ្ទះបាយ MasterChef នៅសប្ដាហ៍ទី១៨

បន្ទាប់ពីក្រុមរបស់ លីនដា បរាជ័យក្នុងវិញ្ញាសាជាក្រុម លីនដា បានពាក់អាវអៀមខ្មៅជាលើកដំបូងចាប់តាំងពីចូលប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

លីនដា គឺជាសមាជិករបស់ក្រុមរបស់ សំអន ដែលបានក្លាយជាប្រធានក្រុមជាលើកដំបូង។ ប៉ុន្តែក្រុមរបស់សំអន បានបរាជ័យក្រោមស្នាដៃរបស់ក្រុមរបស់សុធារិទ្ធ នៅក្នុងវិញ្ញាសាដែលតម្រូវឱ្យកែច្នៃត្រីសាលម៉ុន ជាម្ហូបចំនួន ២មុខ។

ទោះជាយ៉ាងណា ក្នុងវិញ្ញាសាសម្ពាធដំបូងតម្រូវឱ្យបេក្ខជនភ្លក់ទឹក Sauce Bolognese ដែលផលិតឡើងដោយគ្រឿងផ្សំជាច្រើន ដើម្បីទស្សន៍ទាយគ្រឿងផ្សំ ដែលមិនធ្លាប់ជួបប្រទះពីមុនមក។

ជាលទ្ធផល លីនដា គឺជាបេក្ខនារីទីមួយ ដែលបានកត់ត្រាគ្រឿងផ្សំនៅលើក្រដាសហើយមុនគេ ហើយក៏ជាបេក្ខជន Top 1 ក្នុងចំណោមអ្នកពាក់អាវអៀមខ្មៅទាំង៥ផងដែរ ដោយសារលីនដាបានទស្សន៍ទាយគ្រឿងផ្សំបានត្រឹមត្រូវចំនួន ៩ មុខ ច្រើនជាងបេក្ខជនដទៃទៀត ដែលទស្សន៍ទាយត្រូវបាន ៨ និង ៧ មុខ។

តស់ទស្សនាវគ្គដ៏ជក់ចិត្តកាលពីសប្ដាហ៍ទី១៨ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង