កាលពីសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ សម្ពាធបានបង្កើនដល់កម្រិតកំពូល ខណៈបេក្ខជនបេក្ខនារីបានប្រឈមនឹងវិញ្ញាសាដ៏លំបាកបំផុតមួយ ពោលគឺការចម្អិនម្ហូប ៣ មុខក្នុងពេលតែមួយ ក្នុងរយៈពេលត្រឹមតែ ៩០ នាទីប៉ុណ្ណោះ។
ជាលើកដំបូងនៅក្នុងផ្ទះបាយ MasterChef ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខភាពទាំង ៩នាក់ដែលនៅសល់ ត្រូវបានតម្រូវឱ្យចម្អិន ម្ហូបខ្មែរ ម្ហូបចិន និងម្ហូបអឺរ៉ុប ដោយត្រូវបង្ហាញពីជំនាញ ការគ្រប់គ្រងពេលវេលា និងភាពច្នៃប្រឌិតរបស់ពួកគេ។
ភាពតានតឹងដ៏ខ្លាំងក្លា បានកើតឡើងនៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ។ ទោះជាយ៉ាងណា សម្រាប់ការឈានមកដល់ចំណុចនេះ បេក្ខជនទាំងអស់ ត្រូវតែបង្ហាញពីភាពខ្លាំងទាំងរសជាតិ ភាពច្នៃប្រឌិត និងការគ្រប់គ្រងពេលវេលា ទើបសក្តិសមជាបេក្ខជនលំដាប់កំពូលរបស់កម្មវិធីកម្រិតពិភពលោកមួយនេះ។
ចង់ដឹងថាការប្រកួតវិញ្ញាសានេះ លំបាកខ្លាំងកម្រិតណា តស់ទៅទស្សនាសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖