×

ធ្លាក់ខ្ទះនៅក្នុងផ្ទះបាយ MasterChef Cambodia ធ្វើឱ្យ Chef ណារ៉ានិយាយបែបនេះទៅកាន់វីល្លៀម

ភាពតានតឹងនៅក្នុងសប្ដាហ៍ទី១៩ នៃកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ជាមួយនឹងការចម្អិនម្ហូប ៣មុខក្នុងពេលតែមួយ បានធ្វើឱ្យ វីល្លៀម បង្កកំហុសដដែល នៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ ដោយបានបង្កឱ្យធ្លាក់ខ្ទះពីលើតុចម្អិនបណ្ដាលឱ្យបាត់បង់គ្រឿងផ្សំសំខាន់ៗអំឡុងពេលប្រកួត។

កំហុសនេះ បានទទួលការស្តីបន្ទោសយ៉ាងខ្លាំងពី Judge ណារ៉ា ដោយសារជាកំហុសដែលមិនគួរឱ្យកើតឡើងនៅក្នុងផ្ទះបាយអាជីពនោះឡើយ។ Judge បានព្រមានថា បើសិនជាបង្កកំហុសបែបនេះ នៅក្នុងភោជនីយដ្ឋានលំដាប់ នោះវីល្លៀមអាចប្រឈមមុខនឹងការបញ្ឈប់ពីការងារភ្លាមៗក៏ថាបាន។

នេះជាលើកទី២ហើយ ដែលមានការធ្លាក់ឧបករណ៍ចម្អិនពីបេក្ខជនប្រកួតប្រជែង ក្រោយមានឧប្បត្តិហេតុស្រដៀងគ្នាម្ដងរួចមកហើយ។ កាលនោះ សិរីលក្ខណ៍ អតីតបេក្ខជនរដូវកាលទី៣ ក៏បានបង្កកំហុសបណ្ដាលឱ្យធ្លាក់ឆ្នាំងអំឡុងពេលប្រកួតផងដែរ ដែលស្ទើរតែធ្វើឱ្យនាងត្រូវបាត់បង់ឱកាសឈរចម្អិនក្នុងផ្ទះបាយ MasterChef ប៉ុន្តែជាសំណាងល្អ ដែលសិរីលក្ខណ៍បានកែប្រែស្ថានការណ៍បានដោយជោគជ័យ។

ទស្សនាការប្រកួតដ៏មានសម្ពាធ ដែលធ្វើឱ្យវីល្លៀមធ្លាក់ខ្ទះ នៅក្នុងសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង