សុធារិទ្ធ ដែលជាបេក្ខជនដ៏ឆ្នើមនៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញនូវសមត្ថភាពធ្វើម្ហូបរបស់ខ្លួនម្តងទៀត តាមរយៈការប្រែក្លាយ នំអន្សមប្រពៃណីខ្មែរទៅជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងប្រកបដោយភាពច្នៃប្រឌិត។
ជាបេក្ខជនដែលមានភាពច្នៃប្រឌិតខ្ពស់ម្នាក់ក្នុងផ្ទះបាយ សុធារិទ្ធ បានយកអន្សមមកច្នៃជាមុខម្ហូបថ្មី ដោយបំពងជាមួយម្សៅនិងកំពិស ហើយផ្ទាប់ជាមួយនឹងបន្លែស្រស់ៗ។ បន្ថែមពីនេះ សុធារិទ្ធ បានច្នៃទឹកជ្រលក់ពិសេសពីរប្រភេទ គឺ ទឹកម្រេច និងទឹកត្រីផ្អែមពិសេស។
សុធារិទ្ធ បានចែករំលែកការធ្វើនេះនៅលើ Facebook របស់គាត់ ដែលបង្ហាញយ៉ាងលម្អិតពីវិធីធ្វើ។ ទស្សនាវីឌីអូរបស់សុធារិទ្ធ នៅខាងក្រោម៖
គួរបញ្ជាក់ថា សុធារិទ្ធ បានឈានជើងចូលក្នុង Top 8 របស់ MasterChef Cambodia រដូវកាលទី៣ ដែលនឹងចូលរួមក្នុងការប្រកួតដ៏ស្វិតស្វាញ នៅសប្ដាហ៍ទី២០ ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៦ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕