កាលពីសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ស្រីភក្រ្ត ប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីគណៈកម្មការពីររូប ចំពោះការភ័ន្តច្រឡំរវាងម្ហូបខ្មែរ ជាមួយម្ហូបបរទេស។ ដោយតម្រូវឱ្យចម្អិនម្ហូបខ្មែរ ម្ហូបចិន និងម្ហូបអឺរ៉ុប ក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង ស្រីភក្រ្ត បានច្រឡំម្ហូបបរទេសថាជាម្ហូបខ្មែរ។
ស្រីភក្ត្រ បានច្រឡំចំនួន ២ ដង ដោយចាត់ទុកចាប់ឆាយជាម្ហូបខ្មែរ តែត្រូវបាន Judge ម៉េងហ៊ី ណែនាំភ្លាមៗ បន្ទាប់មក នាងបានគិតថាតុំយ៉ាំជាម្ហូបខ្មែរ ប៉ុន្តែ Judge ណារ៉ា ក៏ចូលទៅណែនាំឱ្យកែតម្រូវផងដែរ។ Judge បន្តថា មកដល់វគ្គនេះ ដែលជាការប្រកួត Top 9 បេក្ខជនទាំងអស់គួរតែដឹងថាអ្វីជាម្ហូបខ្មែរ អ្វីជាម្ហូបបរទេស។
ទោះជាយ៉ាងណា ស្រីភក្ត្រ បានកែសម្រួលមុខម្ហូបរបស់ខ្លួនភ្លាមៗ ដោយធ្វើជាស្ងោរជ្រក់សាច់គោ ជាមុខម្ហូបខ្មែរវិញ។ សម្រាប់ម្ហូបមួយចាននេះ ទទួលបានពេញចិត្តពីគណៈកម្មការ ចំពោះរសជាតិ រួមជាមួយម្ហូប ចិន និងអឺរ៉ុបរបស់ ស្រីភក្ត្រ ធ្វើឱ្យនាងក្លាយជា Top 3 នៅក្នុងវិញ្ញាសានេះ។
MasterChef Cambodia រដូវកាលទី៣ ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕