×

រស្មី Top 1 ក្នុងការរាប់ឈ្មោះផ្សិតក្នុងផ្ទះបាយ MasterChef Cambodia

រស្មី បានបង្ហាញពីចំណេះដឹងនៅក្នុងផ្នែកម្ហូបអាហារ តាមរយៈការរាប់ឈ្មោះផ្សិតបានត្រឹមត្រូវច្រើនជាងគេ នៅក្នុងការប្រកួតវិញ្ញាសាផ្សិត ដែលកំណត់ដោយ សំអន ដែលជាអ្នកឈ្នះនៅក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី១៩ របស់កម្មវិធី MasterChef Cambodia ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

ការប្រកួតបានធ្វើឡើងជា ៣ ជុំ ដោយនៅក្នុងជុំទីមួយនៃការរាប់ឈ្មោះផ្សិត សំអន បានជ្រើសរើសផ្សិតចំនួន ៤ ប្រភេទសម្រាប់បេក្ខជន ៨រូបផ្សេងទៀត ធ្វើការសរសេរឈ្មោះរបស់វា។ រស្មី បានកំណត់អត្តសញ្ញាណពូជផ្សិតចំនួនពីរយ៉ាងត្រឹមត្រូវក្នុងជុំទីពីរ ដោយបានយកឈ្នះលើ លីនដា ដែលបានតែមួយពិន្ទុប៉ុណ្ណោះ។

សរុបទាំង៣ជុំ រស្មីបានបញ្ចប់ការប្រកួតដោយទទួលបាន ៨ ពិន្ទុឈរនៅ Top 1 ខណៈ លីនណា តាមពីក្រោយយ៉ាងប្រកៀកមាន ៦ ពិន្ទុ ព្រមទាំងម៉ាលីន និងលីនដា ដែលទទួលបាន ៥ពិន្ទុស្មើគ្នា។ ដូច្នេះ រស្មីឆ្លើយខុសតែ ៥ប៉ុណ្ណោះ ក្នុងចំណោមផ្សិតទាំង១៣ប្រភេទ។

នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ខណៈនៅលើពិភពលោកមានផ្សិតជាង ១ម៉ឺនប្រភេទដែលត្រូវបានគេរកឃើញ នៅតាមតំបន់នានា។

ទស្សនាការរាប់ឈ្មោះផ្សិតរបស់បេក្ខជន បេក្ខនារី MasterChef កាលពីសប្ដាហ៍ទី១៩ តាមរយៈវីឌីអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង