យោងតាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ផ្សិតមានជាង ១ ម៉ឺនប្រភេទដែលត្រូវបានរកឃើញនៅទូទាំងពិភពលោក។ ផ្សិត មានប្រភេទដែលអាចបរិភោគបាន ដែលផ្តល់គុណតម្លៃដល់ម្ហូបអាហារ និងប្រភេទពុលដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន។ ផ្សិតមានគ្រប់រូបរាង ទំហំ និងរសជាតិ។
អ្នកជំនាញជឿថា ចំនួនសរុបនៃប្រភេទផ្សិតអាចមានដល់ទៅ ២២ ០០០ ប្រភេទ ដោយមិនទាន់រកឃើញនៅឡើយ។
នៅក្នុងសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីផ្សិតចំនួន ១៣ ប្រភេទ ដោយបេក្ខជនត្រូវបានតម្រូវឱ្យសរសេរឈ្មោះផ្សិតទាំងនោះឱ្យបានត្រឹមត្រូវ ដើម្បីមានសិទ្ធិទៅកាន់កន្លែងដែលមានសុវត្ថិភាព។ ចំណែកអ្នកដែលបានពិន្ទុតិចជាងគេ ប្រឈមនឹងវិញ្ញាសាសម្ពាធដ៏តានតឹង។
ផ្សិត ត្រូវបានគេប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយ មិនត្រឹមតែក្នុងការចម្អិនម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់សម្រាប់ធ្វើជាឱសថបុរាណផងដែរ។ នៅក្នុងកម្មវិធី MasterChef Cambodia សប្ដាហ៍កន្លងទៅ ផ្សិតគឺជាគ្រឿងផ្សំគោល ដែលបេក្ខជនអាវអៀមខ្មៅចំនួន ៤រូប ទទួលបានដើម្បីចម្អិនឱ្យចេញជាម្ហូបចំនួន ២មុខ សម្រាប់ដាក់ឱ្យគណៈកម្មការវិនិច្ឆ័យ។
ទស្សនាការរៀបរាប់ឈ្មោះផ្សិត និងការចម្អិនពួកវា នៅក្នុងសប្ដាហ៍ទី១៩ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖