×

បេក្ខជន MasterChef សំអនឆ្លៀតពេលដើម្បីផ្ដល់ស្នាមញញឹមនិងភាពកក់ក្តៅ សម្រាប់កុមារនៅទីជនបទដាច់ស្រយ៉ាល

កាលពីពេលថ្មីៗនេះ ការជួបជុំពិសេសមួយបានធ្វើឡើងនៅមណ្ឌលកុមារដែលម៉ុនកម្ពុជា (Foyer Infants Del Mon Cambodge) ដោយអតីតអតីតសិស្សមណ្ឌល ពោលគឺ លោក ឃួន សំអន ដែលជាបេក្ខជននៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីរៀបចំធ្វើម្ហូបអាហារដ៏ឆ្ងាញ់ពិសាសម្រាប់កុមារ និងបុគ្គលិកក្នុងមណ្ឌល។

សំអន ដែលជាបេក្ខជន Top 8 របស់ផ្ទះបាយ MasterChef និងជាអ្នកឈ្នះក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង កាលពីសប្ដាហ៍ទី១៩ ថ្មីៗនេះ បានបង្ហាញនូវការចែករំលែកក្ដីស្រឡាញ់ និងភាពសប្បាយរីករាយ តាមរយៈអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាល។ កាយវិការដ៏សប្បុរសរបស់អតីតសិស្សមណ្ឌលកុមារដែលម៉ុនកម្ពុជារូបនេះ បានបង្កើតបរិយាកាសដ៏កក់ក្តៅ និងគាំទ្រដល់កុមារផងដែរ។

មណ្ឌលកុមារដែលម៉ុនកម្ពុជា បានឱ្យដឹងដូច្នេះថា៖ “ថ្ងៃសុក្រទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អតីតសិស្សមណ្ឌលកុមារដែលម៉ុនកម្ពុជា( ប្អូនប្រុស ឃួន សំអន) បានមកធ្វើអារហារ (បុកល្ហុង) សម្រាប់កុមារនិងបុគ្គលិកក្នុងមណ្ឌល ព្រមទាំងបានរួមអាហារថ្ងៃត្រង់ជាមួយគ្នាប្រកបដោយបរិយាកាសសប្បាយរីករាយ។ សូមអរគុណដល់ប្អូនៗដែលតែងតែមកធ្វើនំចំណីនិងអារហារដល់កុមារក្នុងមណ្ឌល។”

តាមដានការប្រកួតរបស់សំអន នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ជាបន្តទៀត នាសប្ដាហ៍ទី២០ ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នៅថ្ងៃអាទិត្យ ទី៦ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង