×

ដាឡែត ត្រលប់មកកាន់ផ្ទះបាយ MasterChef ជាមួយការបង្ហាញពីការចម្អិនម្ហូបអឺរ៉ុបមួយ

បន្ទាប់ពីត្រូវបានជម្រុះចេញពីកម្មវិធី MasterChef Cambodia ដាឡែត បានត្រលប់មកវិញនៅក្នុងវីឌីអូធ្វើម្ហូបដែលត្រូវបានបង្ហោះនៅលើទំព័រ Facebookផ្លូវការ MasterChef Cambodia ។ នៅក្នុងវីឌីអូនេះ ដាឡែត បានបង្ហាញការចម្អិនម្ហូបបែបអឺរ៉ុបដ៏ឆ្ងាញ់មួយ ដែលមានឈ្មោះថា ស្ទេកសាច់គោជាមួយទឹកជ្រលក់ស្រាក្រហម (Steak with Mushroom Creamy Red Wine Sauce) ។

ការវិលត្រឡប់របស់ដាឡែត ជាកាដូមួយសម្រាប់ Fan Fan ដែលចង់ឃើញដាឡែតឈរចម្អិនជាលើកចុងក្រោយ នៅក្នុងផ្ទះបាយ MasterChef ។ គួររំឭកថា បេក្ខជនដែលមកពីខេត្តពោធិ៍សាត់រូបនេះ ត្រូវបានជម្រុះកាលពីសប្ដាហ៍ទី១៩ ដែលជាបេក្ខជនទី១៧ ដែលត្រូវចាកចេញពីកម្មវិធី។

 

MasterChef Cambodia រដូវកាលទី៣ នៅសល់បេក្ខជន បេក្ខនារីកំពូលចំនួន ៨នាក់ ដែលនឹងត្រូវប្រកួតគ្នានៅក្នុងសប្ដាហ៍ទី២០ ដែលមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៦ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង