×

គ្រាន់តែមិនបានផុសអបអរចំពោះអាល់ប៊ុមចម្រៀងថ្មីរបស់ Rose ដែលត្រៀមចេញខែធ្នូខាងមុខ Lisa បានរងពាក្យរិះគន់ដូចព្យុះ

កូរ៉េខាងត្បូង៖ Lisa កំពុងធ្វើឱ្យអ្នកគាំទ្រក្រុម BLACKPINK នាំគ្នាជជែកវែកញែកក្រោយ Jennie និង Jisoo បានចែករំលែក និងសាទរចំពោះអាល់ប៊ុមចម្រៀងទោលរបស់ Rose ខណៈ Lisa មិនមានបង្ហាញសកម្មភាពអបអរដូចសមាជិកឯទៀត ពេលនេះ Lisa បានក្លាយជាផ្ទាំងស៊ីបដែលរងការរិះគន់ពីសំណាក់មហាជនជាខ្លាំង។

យ៉ាងណាមិញក្នុងចំណោមសមាជិកទាំង ៤ក្រោយបញ្ចប់កុងត្រាជាមួយ YG ក្នុងការងារឯកជនដោយនៅបន្តតែកុងត្រាការងារជាក្រុមនោះឃើញថា Lisa មានសន្ទុះសកម្មភាពការងារផ្ទាល់ខ្លួនរបស់នាងហូរហែទាំងចេញបទចម្រៀងថ្មី ទាំងការងារជាទូតសុឆន្ទៈ ការចូលរួមក្នុងកម្មវិធីធំៗជាដើមឃើញថា Lisa មានភាពមមាញឹកខ្លាំងរកពេលសម្រាលមិនចង់បាន ខណៈសមាជិក្រុម ៣នាក់ទៀតមិនសូវមានសកម្មភាពអ្វីថ្មីច្រើនប៉ុន្មានឡើយ។

ទោះជាយ៉ាងណា នេះមិនមែនលើកទី ១ឡើយដែល Lisa រងពាក្យរិះគន់បែបនេះ ប៉ុន្តែកន្លងមកដែលធ្លាប់មានពាក្យរិះគន់បែបនេះដូចគ្នា Jisoo ដែលជាសមាជិកចាស់ទុំជាងគេក្នុងក្រុមបានឱ្យដឹងថា រវាងពួកគេមិនមានបញ្ហាអ្វីនឹងគ្នាឡើយ សូម្បីតែពាក្យរិះគន់កន្លងមកទាំងប៉ុន្មានក៏ពួកគេបានអង្គុយអានជុំគ្នាថែមទាំងអស់សំណើចជាមួយពាក្យរិះគន់ទាំងនោះទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង