×

កុំខកខានសប្ដាហ៍ទី 20 MasterChef Cambodia កម្ដៅក្នុងផ្ទះបាយ កាន់តែក្តៅ

កម្ដៅនៅក្នុងសមរភូមិនៃការចម្អិន កាន់តែកើនឡើង នៅក្នុងផ្ទះបាយ MasterChef Cambodia ដែលនឹងឈានទៅដល់សប្ដាហ៍ទី ២០ នៅថ្ងៃអាទិត្យ ទី៦ ខែតុលា ខាងមុខនេះ។ នៅសល់តែបេក្ខជន បេក្ខនារី ត្រឹមតែ ៨នាក់ទៀតប៉ុណ្ណោះ ដែលនៅឈរចម្អិនសម្រាប់វិញ្ញាសាថ្មីៗដែលកំណត់ដោយគណៈកម្មការទាំង៣រូប។

បន្ទាប់ពីសប្ដាហ៍ទី ១៩ ដែលជាការឈរចម្អិនចុងក្រោយរបស់ដាឡែតនៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ សម្ពាធនឹងកាន់តែខ្លាំងឡើង នៅសប្ដាហ៍ទី២០ ដែលនឹងមានគ្រឿងផ្សំកាន់តែប្លែក សម្រាប់បេក្ខជនបេក្ខនារីកំពូលទាំង៨នាក់ដែលនៅសល់។

ការប្រកួតប្រជែងដ៏ខ្លាំងក្លា មុខម្ហូបដែលមានភាពច្នៃប្រឌិត និងរឿងរ៉ាវដែលនឹកស្មានពុំដល់ នឹងបន្តកើនឡើងនៅក្នុងសប្ដាហ៍នេះ។ តើអ្នកចម្អិនរូបណា ដែលនឹងត្រូវអស់សិទ្ធិក្នុងការឈរចម្អិននៅក្នុងផ្ទះបាយ MasterChef Cambodia នៅក្នុងសប្ដាហ៍ដ៏រន្ធត់នេះ?

ទស្សនាសប្ដាហ៍ទី២០ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៦ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង