×

សមាគមសិល្បករខ្មែរនាំយកថវិកា ចំនួន ១ ៨០០ ០០០ រៀលប្រគល់ជូនតារាសម្តែងជើងចាស់ យ៉ែម វត្ថារ៉ូ ជួបគ្រោះថ្នាក់ចរាចរណ៍

កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារសមាគមសិល្បករខ្មែរដែលដឹកនាំដោយលោកជំទាវ នៅ សុនិតា អនុប្រធានសមាគមសិល្បករខ្មែរ បាននាំយកថវិកា ចំនួន ១ ៨០០ ០០០ រៀលប្រគល់ជូនតារាសម្តែងជើងចាស់ យ៉ែម វត្ថារ៉ូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះថវិការបស់សមាគមមានចំនួន ៨០០ ០០០រៀល និងថវិកាផ្ទាល់ខ្លួនពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ មានចំនួន ១ ០០០ ០០០ រៀលទៀត ជូនដល់សិល្បករលោក យ៉ែម វត្ថារ៉ូ និងក្រុមគ្រួសារ ដើម្បីសម្រាលដល់ការចំណាយប្រចាំថ្ងៃមួយផ្នែកផងដែរ។

ជាមួយគ្នានោះ លោកជំទាវអនុប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់អ្នកឧកញ៉ាប្រធានសមាគមជូនចំពោះសិល្បករជើងចាស់លោក យ៉ែម វត្ថារ៉ូ ហើយលោកជំទាវមានការសោកស្ដាយជាពន់ពេក ដែលមិនទាន់បានអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យដោយផ្ទាល់ ខណៈមានភារកិច្ចចាំបាច់ និងបន្ទាន់។ អ្នកឧកញ៉ាសូមគោរពជូនពរដល់លោកយ៉ែម វត្ថារ៉ូ បានឆាប់ជាសះស្បើយ បានវិលត្រឡប់ទៅជូបជុំក្រុមគ្រួសារញាតិមិត្តវិញនាពេលខាងមុខដ៏ខ្លី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង