×

សារចំនួន៣របស់វីល្លៀម ក្រោយត្រូវបានជម្រុះពីការប្រកួតផ្ទះបាយ MasterChef Cambodia រដូវកាលទី៣

វីល្លៀម ដែលបានចាកចេញពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ កាលពីសប្ដាហ៍ទី២០ យប់មិញ បានបង្ហាញពីការយល់ឃើញ និងក្តីប្រាថ្នាចុងក្រោយរបស់គាត់ ទោះបីជាមិនបន្តឈរចម្អិនក្នុងផ្ទះបាយមួយនេះបានទៀតក៏ដោយ។ បន្ទាប់ពីទទួលបរាជ័យនៅក្នុងវិញ្ញាសា Crawfish, Plus Kh ចាប់អារម្មណ៍លើសារចុងក្រោយចំនួន ៣ ពីសំណាក់ វីល្លៀម ។

ដំបូង វីល្លៀម បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខភាពដទៃទៀត ដែលប្រកួតប្រជែងនៅក្នុងផ្ទះបាយ MasterChef Cambodia ជាពិសេស បងស្រី លីនដា ចំពោះការយកចិត្តទុកដាក់ និងការណែនាំដល់ខ្លួននាពេលកន្លងមក។

វីល្លៀម ក៏បានទទួលស្គាល់ពីការរីកចម្រើនក្នុងអំឡុងពេលចូលរួមនៅក្នុងកម្មវិធី ដែលបានប្រែក្លាយគាត់ទៅជាបុគ្គលិកមួយរូបដែលមានគេស្គាល់ច្រើន នៅក្នុងវិស័យម្ហូបអាហារនៅកម្ពុជាផងដែរ។

ចំណែកបំណងចុងក្រោយរបស់វីល្លៀម គឺចង់ឱ្យ សំអន ក្លាយជាម្ចាស់ជ័យលាភីរដូវកាលទី៣ ព្រោះខ្លួនយល់ថាសំអន សក្តិសមនឹងទទួលបានពានដោយសារសមត្ថភាពរបស់គាត់។

ការចាកចេញរបស់វីល្លៀម ដែលជាបេក្ខនារីទី១៨ដែលត្រូវបានជម្រុះពីផ្ទះបាយដ៏ប្រណីតមួយនេះ នឹងធ្វើឱ្យអ្នកគាំទ្រ MasterChef ចងចាំពីថ្វីដៃក្នុងការចម្អិនរបស់គាត់នាពេលកន្លងមក។ ចំពោះការចាកចេញនេះ បន្សល់ទុកបេក្ខជនបេក្ខនារីចំនួន ៧ នាក់ចុងក្រោយ ដែលនឹងត្រូវចូលរួមការប្រកួតកាន់តែលំបាកនៅក្នុងសប្ដាហ៍ទី២១។

MasterChef Cambodia ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង